កុំឱ្យស្ទះខ្លាំង! ​ស្ដេច​ថៃ ​បញ្ជា​ឱ្យ​ឈប់​បិទ​ផ្លូវ​ពេល​ទៅ​ណា​មក​ណា​ទៀត​ហើយ

889

ព្រះ​មហាក្សត្រ​ Maha Vajiralongkorn របស់​ប្រទេស​ថៃ​បាន​បញ្ជា​ឲ្យប៉ូលីស​បញ្ឈប់​រាល់​ការ​បិទ​ផ្លូវ​នៅ​ទីក្រុង​បាងកក ​នៅ​ពេល​ព្រះ​អង្គ​យាង​ទៅ​ណា​មក​ណា​ម្ដង​ទៀត​ហើយ​។

​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ​CAN ​អ្នក​នាំ​ពាក្យ​ថៃ​លោក​ Narumon Pinyosinwat បាន​និយាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ស្រី​ថា ប៉ូលីស​ថៃ​នឹង​បិទ​តែ​ផ្នែក​មួយ​នៃ​ផ្លូវ​សម្រាប់​ការ​បើកបរ​ប៉ុណ្ណោះ ​ដើម្បី​ជៀសវាង​ការ​ស្ទះ​ខ្លាំង​ម្ដង​ៗ។ ​ការ​ចេញ​បទ​បញ្ជា​ថ្មី​នេះ ​គឺ​ក្រោយ​ពី​មាន​ការ​រិះគន់​ច្រើន​ទាក់ទង​នឹង​ការ​ស្ទះ​ផ្លុវ​នៅ​ពេល​មាន​កម្មវិធី​ឬ​ព្រះ​អង្គ​យាង​ទៅ​ណា​ម្ដង​ៗ។

ទីក្រុង​បាងកក​គឺជាទីក្រុង​មួយក្នុងចំណោមទីក្រុងធំ ៗ​ ដែល​កកស្ទះ​បំផុត​នៅ​លើ​ពិភពលោក​ដោយ​ឈរ​នៅ​លំដាប់​ទី​ ១១ ​លើ​ក្រុមហ៊ុន​វិភាគចរាចរណ៍​អន្តរជាតិរបស់​អ៊ីនធឺ​អេសអេសអិច​នៅឆ្នាំ​ ២០១៧៕

Loading...