អីយ៉ាស់! ឡោ សំណាង ​ចង់​ហៅ​វីរនារី ​មេសាង ​ព្រៃវែង ​ចូល​ហាត់​ប្រដាល់​ព្រោះ​ឃើញ​ខ្លាំង

86

ឡោ សំណាង ​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម Facebook ​របស់​ខ្លួន ស្វាគមន៍​ប្អូន​ស្រី វីរនារី​ជើង​ខ្លាំង​នៅ មេសាង ខេត្ត​ព្រៃវែង ​ឱ្យ​ចូល​ហាត់​ប្រដាល់​វិញ ​ជា​ជាង​ខ្លាំង​នៅ​តាម​ភូមិ​ស្រុក។

ប្អូន​ស្រី ចាន់រី ​កំពុង​ល្បី​នៅ​លើ​បណ្ដាញ​សង្គម Facebook ​ទាក់ទង​ទៅ​នឹង​វីដេអូ​នាង​គំរាម​នារី​ដូច​គ្នា​នៅ​តាម​ផ្លូវ រហូត​ត្រូវ​ប៉ូលិស​ហៅ​ព្រមាន។ ​នាង ​ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍​ថា​នៅ​ក្មេង​សោះ ប៉ុន្តែ​មាន​ចិត្ត​ក្លាហាន ​រហូត​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា វីរនារី​នៅ​មេសាង ខេត្ត​ព្រៃវែង។

ក្នុង​នោះ​ដែរ ​អតីត​កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ ឡោ សំណាង ​ក៏​បាន​បង្ហោះ​សារ​មួយ​ផង​ដែរ។ ​លោក​ចង់​ហៅ ​នារី​ខាង​លើ​នេះ ទៅ​ហាត់​ប្រដាល់​វិញ ព្រោះ​ឃើញ​មាន​ទេពកោសល្យ​ល្អ។ ​លោក​ថា ​បច្ចុប្បន្ន​កម្ពុជា ​កំពុង​ខ្វះ​អ្នក​ប្រដាល់​ស្រី​ផង ដូច្នេះ​បើ​មាន​មាន​ចិត្ត​ចង់​ចូល​ពិត​ជា​ល្អ​ណាស់៕

Loading...