ស្ថិតិចុងក្រោយ គ្រាន់តែរថយន្តនៅភ្នំពេញ មានជាងកន្លះលានគ្រឿង

383

សង្គមមន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ស្ថិត​ចុង​ក្រោយ ដោយ​គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ ចំនួន​រថយន្ត​នៅ​ភ្នំពេញ មាន​ចំនួន ៥០៨ ១៤៣​គ្រឿង ឯ​ម៉ូតូ​ជិត ២​លាន​គ្រឿង។

ស្ថិតិ​នេះ គឺ​រាប់​ចំនួន​រថយន្ត​ដែល​បាន​ចុះ​បញ្ជី មាន​ផ្លាក​លេខ​ភ្នំពេញ។ ចំណែក​ម៉ូតូ​ដែល​ចុះ​បញ្ជី​នៅ​ភ្នំពេញ មាន​ចំនួន ១ ៩៦៦ ៣២២គ្រឿង។ សម្រាប់​ឆ្នាំ​២០២០នេះ ក៏​មាន​ការ​ចុះ​បញ្ជី​យាន​យន្ត​ជា​ច្រើន​គ្រឿង​បន្ថែម​ទៀត។ មន្ទីរសាធារណការ ក៏​បាន​បញ្ជាក់​ដែរ​ថា នេះ​ជា​មូលហេតុ​មួយ បណ្ដាល​ឱ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍។

Loading...