ដោយសារ​ភ្លើង​ប្រចណ្ឌ​ទើប​ម្ដាយ សូលីកា ហាន​លើក​ដៃ​សម្លាប់​ដៃ​គូ​របស់​ខ្លួន​

5654

​ម្ដាយ ពេជ្រ សូលីកា ​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន ក្រោយ​ពី​ធ្វើ​សកម្មភាព​សម្លាប់​នារី​ភេទ​ទី​៣​ម្នាក់​នៅ​ក្នុង​ផ្ទះ ​កាល​ពី​យប់មិញ​នេះ។ ​

​ជន​រងគ្រោះ​មានឈ្មោះ​ ​សុខ​ ​លី​ ​ភេទ​ស្រី​ ​អាយុ៤៨ឆ្នាំ​ ​មុខរបរ​ចងការប្រាក់​ និង​រាប់​លុយ​ ស្នាក់នៅ​សង្កាត់​ផ្សារដេប៉ូ១​ ខណ្ឌទួលគោក​។ បើ​តាម​ប្រភព​ព័ត៌មាន​ ​ជនរងគ្រោះ​ ​ជា​ស្រី​ស្រ​ទ្បាញ់​ស្រី​ ​ហើយ​ជនរងគ្រោះ​ ​និង​ស្ត្រីជា​ឃាតករ​ ​ធ្លាប់​មាន​ទំនាក់ទំនង​ ​ជាមួយ​នឹង​ស្ត្រីជា​ជនសង្ស័យ​ខាងលើ​ ​ជា​យូរ​មក​ហើយ​ ​ដោយ​លួច​ទាក់ទង​គ្នា​ស្ងាត់​ៗ​ ​លាក់​មិន​ឱ្យ​គ្រួសារ​ដឹង​។


ការ​សម្លាប់​នេះ គឺ​ដោយសារ​តែ​ម្ដាយ​ពេជ្រ សូលីកា ​ប្រចណ្ឌ​លើ​ជន​រង​គ្រោះ​ឈ្មោះ សុខ លី ​នោះ​ថា​បាន​យក​​ចិញ្ចៀន​ពេជ្រ ​២​វង់​ទៅ​ឱ្យ​អ្នក​ថ្មី។ ​អ្នក​ស្រី ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​មុន​ពេល​ឈាន​ដល់​ការ​សម្លាប់​ដៃ​គូ ​ដោយ​ចង់​ដៃ​ចង់​ជើង ​ហើយ​រឹត​ក​សម្លាប់។ បច្ចុប្បន្ន​នេះ ​ប៉ូលិស​កំពុង​នាំ​ជន​ដៃ​ដល់​ទៅ​ធ្វើ​ត្រាប​ឡើង​វិញ ​បញ្ជាក់​ពី​សកម្មភាព​សម្លាប់៕

Loading...