មិន​គួរ​ឱ្យ​ជឿ! ​ ម្តាយបង្កើត ពេជ្រ សូលីកា ជាឃាតករសម្លាប់ ស្ត្រីចងការប្រាក់ម្នាក់

11632

​នៅ​ព្រឹក​នេះ កំពុង​ផ្ទុះ​រឿង​នារី​ភេទ​ទី​៣​ម្នាក់​ត្រូវ​គេ​សម្លាប់​ក្នុង​ផ្ទះ ​យក​គ្រឿង​អលង្ការ និង​របស់​របរ​មួយ​ចំនួន ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ។

ខណៈ​ដែល​ពេល​នេះ​ជន​សង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន​បាន​ហើយ ​ដោយ​ម្នាក់​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម្តាយ​បង្កើត ពេជ្រ សូលីកា។ ដំណឹងដ៏ភ្ញាក់ផ្អើលមួយនេះ បានធ្វើឲ្យមហាជនជាច្រើនពិតជា រន្ធត់នៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយម្តាយរបស់តារាទាំងមូល បែរជាមកធ្វើរឿងទាំងនេះទៅវិញ។

ជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ ដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។

ចំណែក ជនរងគ្រោះមានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ ផ្សារដេប៉ូ2 ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ។ ពួកគេទាំង២នាក់មានទំនាក់ទំនងស្រឡាញ់ភេទដូចគ្នា៕

Loading...