អ៊ីរ៉ង់ ​ចំអក​អាមេរិក​កំពុង​បាក់​មុខ ​ខណៈ​ត្រាំ ​ប្រកាស​មិន​តប​ត​

478

​អ៊ីរ៉ង់ ​បាន​ចំអក​ដល់​អាមេរិក ​ថា​កំពុង​បាក់​មុខ​លើ​ឆាក​អន្តរជាតិ ​ក្រោយ​ពី​លោក​ត្រាំ ​ប្រកាស​ថា​នឹង​មិន​មាន​ការ​តបត​ដោយ​អាវុធ​អ្វី​នោះ​ទេ ​ដោយ​គ្រាន់​តែ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់​ប៉ុណ្ណោះ។

​មូល​ដ្ឋាន​ទ័ព​អាមេរិក​២​កន្លែង​នៅ​ទឹក​ដី​អ៊ីរ៉ាក់ ត្រូវ​ប្រទេស​អ៊ីរ៉ង់​បាញ់​មីស៊ីល​ចូល​ជាង​១០​គ្រាប់ បណ្ដាល​ឱ្យ​មាន​ការ​ខូច​ខាត​ជា​ខ្លាំង។ ​អ៊ីរ៉ង់​បាន​ហៅ​ការ​បាញ់​នេះ ថា​ជា​ការ​តប​ត​ទៅ​លើ​អ្វី​ដែល​អាមេរិក​បាន​សម្លាប់​មេ​ទ័ព​កំពូល​របស់​ខ្លួន​កាល​ពី​ពេល​កន្លង​ទៅ។ ​ខណៈ​ដែល​ការ​វាយ​ប្រហារ​នេះ ​ភាគី​អ៊ិរ៉ង់​ថា​បាន​សម្លាប់​ទាហាន​អាមេរិក​ជិត​១០០​នាក់​ឯ​ណោះ។

តែ​បើ​តាម​លោក ត្រាំ ​វិញ ​ថា​គ្មាន​ទាហាន​អាមេរិក​ណា​ម្នាក់​ត្រូវ​បាន​ស្លាប់​របួស​ក្នុង​ការ​បាញ់​មីស៊ីល​របស់​អ៊ីរ៉ង់​នេះ​ទេ ព្រោះ​ពួកគេ​បាន​ដឹង​មុន​និង​គេច​ទៅ​រក​ទី​សុវត្ថិភាព​អស់​ហើយ។ ​ប្រមុខ​ដឹក​នាំ​របស់​អ៊ីរ៉ង់​បាន​ហៅ​សម្ដី​របស់​ត្រាំ​នេះ​ថា​ជា​ការ​ដោះ​សារ ​មិន​ទទួល​យក​ការ​ពិត​ប៉ុណ្ណោះ។ ​អ៊ីរ៉ង់ ថែម​ទាំង​ចំអក​ដល់​អាមេរិក​ទៀត ​ថា​នេះ​គ្រាន់​តែ​ជា​ការ​ទះ​មួយ​កំផ្លៀង​ប៉ុណ្ណោះ ប្រសិន​បើ​អាមេរិក​ហាន​តបត​នោះ ​នឹង​ត្រូវ​ខ្លាំង​ជាង​នេះ៕

Loading...