ត្រាំ៖ មីស៊ីល ​អីរ៉ង់ ​មិន​សម្លាប់​ទាហាន​អាមេរិក​ណា​ម្នាក់​ទេ ​ព្រឹក​ស្អែក​ជួប​គ្នា​

3587

​លោក ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិក​បាន​បញ្ជាក់​ថា​មីស៊ីល​ជាង​១០​គ្រាប់​របស់​អ៊ីរ៉ង់ ​បាញ់​ចូល​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់​នោះ ​មិន​បាន​សម្លាប់​ទាហាន​អាមេរិក​ណា​ម្នាក់​ទេ​។

 

 

លោក ត្រាំ ​បាន​ប្រកាស​នៅ​មុន​នេះ​បន្តិច​ថា​៖ គ្រប់​យ៉ាង​គឺ​នៅ​ល្អ។ មីស៊ីល​របស់​អីរ៉ង់​បាញ់​មក​លើ​មូលដ្ឋាន​ទ័ព​អាមេរិក​២​កន្លែង​នៅ​អ៊ីរ៉ាក់។ ​ក្រុម​ការងារ​កំពុង​វាយ​តម្លៃ​នៃ​ការ​ខូច​ខាត​ដែល​កើត​ឡើង។ ​វា​មិន​អី​នោះ​ទេ។ យើង​មាន​កង​កម្លាំង​ខ្លាំង​បំផុត​នៅ​លើ​លោក ​ហើយ​មាន​គ្រប់​កន្លែង​ទាំង​អស់។ ​ខ្ញុំ​នឹង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​នៅ​ព្រឹក​ស្អែក។

សម្ដី​របស់​ត្រាំ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​វិភាគ​យល់​ឃើញ​ថា​ស្ថានភាព​មិន​អាក្រក់​ខ្លាំង ​ដែល​ត្រូវ​ឱ្យ​អាមេរិក​វាយ​ប្រហារ​លើ​អ៊ីរ៉ង់​វិញ​ភ្លាម​ៗ​នោះ​ទេ។ យ៉ាងណា​ក៏​ដោយ ​អាមេរិក​អាច​នឹង​វាយ​បក​វិញ ​ចំពោះ​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​នេះ ​ប៉ុន្តែ​វា​អាច​នឹង​មិន​ធ្វើ​ឱ្យ​មាន​ការ​ផ្ទុះ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​តែ​ម្ដង​នោះ​ទេ៕

Loading...