អូស្ត្រាលី ​ប្រកាស​កង​កម្លាំង​ទាំង​អស់ ត្រៀម​ប្រយុទ្ធ ​ក្រោយ​អ៊ីរ៉ង់​បាញ់​មីស៊ីល​ដាក់​អាមេរិក​

22257

លោក ​Scott Morrison ​នា​យក​រដ្ឋ​មន្ត្រី​របស់​អូស្ត្រាលី ​បាន​ប្រកាស​ថា​កង​កម្លាំង​ទាំង​អស់ ​ជា​ពិសេស​ដែន​អាកាស ​ត្រៀម​ប្រយុទ្ធ​ជា​និច្ច ​ដើម្បី​ការពារ​សន្ដិសុខ​របស់​ខ្លួន​។

​ក្នុង​ប្រតិបត្តិការ​របស់​អ៊ីរ៉ង់ ដែល​វាយ​ប្រហារ​មូលដ្ឋាន​ទ័ព​អាមេរិក​២​កន្លែង​នៅ​អ៊ីរ៉ាក់​នោះ ​មិន​បណ្ដាល​ឱ្យ​កង​ទ័ព​អូស្ត្រាលី ​មាន​របួស​ឬ​ស្លាប់​នោះ​ទេ។ ​អូស្ត្រាលី ​មាន​កង​ទ័ព​ដែល​ស្ថិត​នៅ​ជាមួយ​អាមេរិក​ប្រមាណ​ជា​៤៥០​នាក់​ដែរ។ ​ក្រោយ​ពី​ការ​វាយ​ប្រហារ​នោះ​មក ​លោក Scott ​ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​បាន​ប្រកាស​ថា​កង​ទ័ព​របស់​អូស្ត្រាលី ​ត្រូវ​តែ​ត្រៀម​ជា​និច្ច​សម្រាប់​ចេញ​ប្រតិបត្តិការ ​ដើម្បី​ការពារ​សន្ដិសុខ​របស់​ខ្លួន។

ដោយ​ឡែក​សម្រាប់​អាមេរិក​វិញ ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​នោះ​ទេ។ ​មន្ទីរ​បញ្ចកោណ​ក៏​មិន​ទាន់​ចេញ​របាយការណ៍​បញ្ជាក់​ពី​ការ​ខូច​ខាត ​និង​តប​ត​ទៅ​លើ​អ៊ីរ៉ង់​វិញ​ផង​ដែរ។ ​មាន​តែ​អ៊ីរ៉ង់​ប៉ុណ្ណោះ ដែល​ក្រោយ​ពី​បាញ់​មីស៊ីល​ហើយ ពួកគេ​បោះ​សម្ដី​ថា​បើ​អាមេរិក​ហាន​ត​ដៃ ​នោះ​អ៊ីស្រាអែល ​និង​អារ៉ាប់​រួម ​គឺ​ជា​គោលដៅ​បន្ទាប់​ដែល​ត្រូវ​មីស៊ីល​របស់​ខ្លួន៕

Loading...