Liverpool ​ប្រើ​កីឡាករ​ក្មេង​ៗ ​អាច​ស៊ី​ក្រុម Everton ​បាន​១-០ ​

56

ក្រុម Liverpool ​បាន​ប្រើ​ប្រាស់​កីឡាករ​ក្មេង​ៗ ​និង​កីឡាករ​បម្រុង​ច្រើន ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Everton ​ពាន​រង្វាន់ FA Cup ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល ១-០។​

​លោក Klopp ​ប្រើ​ប្រាស់​យុវជន​មែន ប៉ុន្តែ​ពួកគេ​នៅ​តែ​ធ្វើ​បាន​ល្អ ​និង​អាច​រក​គ្រាប់​បាល់​បាន​ដដែល។ ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​នេះ ​យុវជន​វ័យ​១៨​ឆ្នាំ​គឺ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ឈ្មោះ​ថា Curtis Jones ​នៅ​នាទី​៧១។ ​ជា​កំណត់ត្រា​មួយ​សម្រាប់​ក្រុម Everton ​ដោយ​ពួកគេ​មិន​អាច​យក​ជ័យជម្នះ​បាន​សោះ ​លើ​ក្រុម Liverpool ​ក្នុង​ដី។

​ត្បិត​តែ​ឈ្នះ​ប្រកួត​នេះ​មែន ប៉ុន្តែ​ក្រុម Liverpool ​បាន​បាត់​បង់​កីឡាករ​ម្នាក់​ទៀត​ហើយ ដោយ Milner ​បាន​រង​របួស​តាំង​ពី​ដើម​តង់​ទី​១។ ​របួស​សរសៃ​ពួរ​នេះ​គេ​មិន​ទាន់​ច្បាស់​ថា​នឹង​ត្រូវ​ធ្វើ​ឱ្យ​កីឡាករ​សំខាន់​ម្នាក់​នេះ​សម្រាក​ប៉ុន្មាន​សប្ដាហ៍​នៅ​ឡើយ​ទេ៕

Loading...