ព្រះ! គ្រាន់​តែ​ថ្លៃ​ធ្នើ​ដាក់ស្រាក្នុង​ឡាន Rolls Royce ​ទិញ​ Lexus ទំនើប​បានមួយគ្រឿង

843

ធ្នើសម្រាប់​ដាក់ស្រាសំប៉ាញនៅ​ក្នុង​ឡានប្រណីត​លំដាប់សេដ្ឋី Rolls Royce មានតម្លៃ​ដល់ទៅ ៦៨ ០០០ ដុល្លារ ដែល​អាច​នឹង​ទិញ​រថយន្តប្រភេទ Lexus ស៊េរី​ទំនើប​មួយបាន​ជិះ។

ធ្នើដាក់ស្រា​នេះ ធ្វើ​ពី​សារធាតុអាលុយមីញ៉ូម និងកាបូន Fibre និង​ស្រោប​ដោយ​ស្បែកនិង​ឈើប្រណីត។ ពេល​បើកធ្នើស្រានេះ គ្រាន់តែ​ប៊ូតុង​នោះ​វា​នឹង​បង្ហាញប្រអប់​​ដាក់ស្រាមិនខាន។

ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​របស់​អង់គ្លេស​នេះ ធ្លាប់​មាន​ប្រវត្តិផលិត​ធ្នើដាក់ស្រា​ក្នុង​ឡាន Rolls Royce ដែល​តម្លៃ​តម្លៃ​ដល់ទៅ ៦៨ ម៉ឺនដុល្លារឯណោះ។

មែនទែន​ទៅ Rolls Royce អាច​ធ្វើ​បាន​លើស​ធ្នើនោះ​ទេ ដោយ​ក្រុមហ៊ុន​នេះ​ទទួល​ការ​កុម្ម៉ង់តុបតែងដំបូលឡានខាង​ក្នុង​ជា​ប្រភេទ​ Night Sky ដែល​ចែងចាំងចំនួន ១ ៣០០ ដូចផ្ទៃមេឃមានផ្កាយភ្លឺចែងចាំងពេលយប់ ដោយ​ត្រូវ​ចំណាយ ៣ម៉ឺនដុល្លារនិង​ប្រើពេល ១៧ ម៉ោង​ទើប​បញ្ចប់៕

ដោយ៖ រតនា

ប្រភព៖ news.com.au

Loading...