Jose ​បាន​កាតលឿង ព្រោះ​លួច​មើល​ក្បួន ​Southampton

151

លោក Jose Mourinho ​ទទួល​បាន​កាត​លឿង ដោយសារ​តែ​លោក​បាន​ទៅ​លួច​មើល​ក្បួន​ដឹក​នាំ​ក្រុម​របស់​ក្រុម Southampton ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ​។

​ក្រុម Spurs ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Southampton ​ក្នុង​លទ្ធផល ១-០ ​។ ​វា​ជា​ការ​បរាជ័យ​ដើម​ឆ្នាំ​២០២០​នេះ ​របស់​លោក Jose ​។ អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ក្រៅ​ពី​លទ្ធផល​ទៀត​នោះ គឺ​អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ​ទទួល​បាន​កាត​លឿង​ពី​អាជ្ញាកណ្ដាល ដោយសារ​តែ​លោក​បាន​ទៅ​អើត​មើល​តិចនិច​របស់​ក្រុម Southampton។

ក្រោយ​ពី​ចប់​ការ​ប្រកួត​នោះ​ទៅ ​លោក Jose ​បាន​បញ្ជាក់​ថា​កាត​លឿង​នេះ គឺ​សក្ដិសម​សម្រាប់​ឡើង​ហើយ។ ប៉ុន្តែ​ទង្វើ​របស់​លោក ​គឺ​មិន​មែន​ដើម្បី​ចង់​កេញ​ចំណេញ​លើ​ក្រុម Southampton ​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​ធ្វើ​លេង​ប៉ុណ្ណោះ៕

Loading...