ញាក់សាច់បាត់ ! RealMe យក ឃាតករ X2 Pro មកដល់ខ្មែរហើយ ចាប់ដៃជាមួយ Smart បង្កព្យុះភ្លៀងលើប្រព័ន្ធ 5G ទៀត

350

ក្រុមហ៊ុន RealMe បានយកឃាតករស្មាតហ្វូន X2 Pro មកលក់លើទីផ្សារស្រុកខ្មែរផ្លូវការហើយកាលពីថ្មីៗនេះ ដែលមានការធានាត្រឹមត្រូវ មានGoogle Services ម៉ាកំផ្លេមិនដូចការយកមកលក់ក្រៅផ្លូវការមិនមែនជា version Global នោះទេ។ អ្វីដែលកាន់តែពិសេសនោះគឺ RealMe បានសហការណ៍លក់ផ្តាច់មុខជាមួយក្រុមហ៊ុន Samrt Axiata ដែលអាចប្រើ 5G ដែលមានល្បឿនលឿនដូចព្យុះថែមទៀតផង។

Realme X2 Pro វាគឺជាទូរសព្ទដៃកម្រិត Flagship មួយ ដោយភ្ជាប់មកជាមួយអេក្រង់ដ៏លេចធ្លោ Refresh Rate 90Hertz បច្ចេកវិទ្យាសាកថ្មល្បឿនលឿនដល់ទៅ 50W  កាមេរ៉ា ៤គ្រាប់នៅខាងក្រោយ​ ដែលខ្ចប់មកជាមួយតំលៃខ្ទង់ ៦៥៩ ដុល្លារ​ប៉ុណ្ណោះ សម្រាប់ប្រភេទ Ram 12GB និង Rom 512GB។

Realme X2 Pro មាន ២ ពណ៌នៅលើទីផ្សារស្រុកខ្មែរយើង គឺពណ៌ខៀវដែលគេអោយឈ្មោះថា Neptune blue និងពណ៌សគុជខ្យងឈ្មោះថា Lunar White។ ផ្នែកខាងមុខជាអេក្រង់ដំនក់ទឹក​ ដែលយើងមិនសូវខ្វល់នឹងវាព្រោះយើងមើលឃើញវាធ្លាប់នឹងភ្នែកទៅហើយ វាមានទំហំ 6.5-inch ប្រភេទ​ full-HD+ Super AMOLED display ដង់ស៊ីតេអេក្រង់ 1080 x 2400 pixels វាក្រាលដោយកញ្ចក់ Corning Gorilla Glass ជំនាន់ទី 5​ ទាំងខាងមុខនិងខាងក្រោយហើយនិងស៊ុមអាលុយមីញ៉ូម អ្វីដែលកាន់តែពិសេសគឺវាមាន refresh rate ដល់ទៅ 90Hz ផ្ទៃអេក្រង់រអិល មានភាពដិតច្បាស់ហើយពណ៌អោយបានល្អ។

ចំណែក ខាងក្រោមអេក្រង់មានបន្ទះស្កេនក្រយៅដៃដែលស្កេនបានច្បាស់ហើយមានល្បឿនលឿនគួរអោយយើងចាប់អារម្មណ៍ យើងក៏អាចដោះសោរដោយស្កេនមុខបានដែរ។​ ទូរសព្ទនេះមានកំរាស់ស្តើង 8.7mm ទំងន់វិញត្រឹមតែ199g ដែលផ្តល់ភាពងាយស្រួលអោយយើងចាប់កាន់ដោយប្រើដៃម្ខាង​។ ទូរស័ព្ទនេះភ្ជាប់មកជាមួយឆ្នាំងសាកល្បឿនលឿនកំរិត 50W ដែលអាចសាកបានពី០ដល់ ១០០ភាគរយត្រឹមតែរយះពេលប្រហែល ៣០នាទី ប៉ុណ្ណោះ។​ វាមានទំហំថ្ម 4000mAH ដែលអាចអោយយើងប្រើប្រាស់បានពេញមួយថ្ងៃដោយគ្មានបញ្ហា។

វាបំពាក់មកជាមួយឈីប Snapdragon 855+ GPU ប្រភេទAdreno 640 មានទំហំផ្ទុក២ជំរើសគឺ 6GB RAM 64 GB Storage និង 8GB RAM 128 GB Storage ដំនើរការដោយ Color OS 6.1 រត់នៅលើ Android Pie។ ចំនែកកាមេរ៉ាបួនគ្រាប់ខាងក្រោយមាន Lens 64MP ជាMainកាមេរ៉ា​ (f/1.8) 13MP  ជា 2x telephoto (f2.5) និង 8MP ជា Ultrawide (f/2.2) ចុងក្រោយគេជា depth sensor ទំហំ 2MP វាអាចថតវីដេអូបានកំរិត 4kក្នុងល្បឿន 60fps និង FullHD ក្នុងល្បឿន 120fps។

បើនិយាយលើការថតរូបយើងឃើញថារូបភាពចេញមកមានកំរិត detail គួរអោយភ្ញាក់ផ្អើល ហើយ dynamic range ខ្ពស់ពេលយើង zoom វាចូល។ រូបភាពថតចេញមកមានពណ៌ធម្មជាតិ​ ហើយយើងក៏អាចបន្ថែមពណ៌អោយដិតបន្ថែមតាម option Chroma boost  ដែលមានមកស្រាប់។  ការថតវីដេអូក្នុងកំរិត FullHD មានលំនឹងល្អជាងកំរិត 4k ចំនែក lens ទូលាយវិញអាចថតវីដេអូត្រឹមកំរិត FullHD ប៉ុណ្ណោះ៕

 

  • អត្ថបទដោយ៖ រិទ្ធី
  • រូបភាពដោយ៖ ដាវីដ ក្រុមការងារ អង្គរប៉ុស្តិ៍
Loading...