ជួយបានច្រើនមែន ! Samsung Galaxy Tab S6 ជួយដល់ការបង្កើតថ្មី…ការកម្សាន្ត និងបញ្ចប់ការងារបានគ្រប់ទីកន្លែងគ្រប់កាលៈទេសៈយ៉ាងងាយស្រួល!

32

តោះចាប់ផ្តើមរីករាយនឹងការបង្កើតថ្មី និងបំពេញការងារសំខាន់ៗរបស់អ្នកជាមួយ Samsung Galaxy Tab S6! អាចនិយាយបានថាចាប់ពីពេលនេះលោកអ្នកមិនចាំបាច់ស្ពាយកុំព្យូទ័រយួរដៃ (Laptop) ដែលមានទំហំធំ ធ្ងន់ និងមានខ្សែឆ្នាំងសាករញ៉េរញ៉ៃទៅបណ្ណាល័យ ហាងកាហ្វេ, ម៉ាត, កន្លែងអង្គុយសម្រាកក្នុងផ្សារទំនើប…ឬក៏ចូលរួមក្នុងការប្រជុំនានាទៀតនោះទេ ហើយទោះបីជាអ្នកពូកែកត់ចំណាំ និងកត់ត្រាច្រើនយ៉ាងណាក៏មិនចេះអស់សន្លឹកដែរ។

ជាមួយនឹងកំពូលថេប៊្លែត Samsung Galaxy Tab S6 លោកអ្នកអាចរីករាយយ៉ាងមានទំនុកចិត្តបំផុតជាមួយនឹងការបង្ហាញទេពកោសល្យ, ភាពច្នៃប្រឌិត និងសក្តានុពលដ៏អស្ចារ្យរបស់អ្នក! Samsung Galaxy Tab S6 ពិតជាអាចជួយឱ្យអ្នកបំពេញការងារបានកាន់តែច្រើនជាងមុន,កាន់តែរហ័សជាងមុន, និងកាន់តែមានគុណភាពល្អជាងមុន! លោកអ្នកគ្រាន់តែទាញយកកម្មវិធី Samsung Dex នោះលោកអ្នកនឹងមានអារម្មណ៍ថាវាឡូយ អស្ចារ្យ និងអាចធ្វើការដូចក្នុងកុំព្យួទ័រអ៊ីចឹងដែរ។

អ្វីដែលពិសេស និងមានភាពលេចធ្លោបំផុតនៃថេប៊្លែតដែលកំពុងតែទទួលបានការគាំទ្រច្រើនបំផុតក្នុងពិភពលោកនៅពេលនេះគឺ Samsung Galaxy Tab S6 មានរូបរាងស្តើង ស្រាល ទាក់ទាញស្រស់ស្អាត និងគុណភាពសំឡេងលាន់រងំច្បាស់ល្អបំផុត! ជាពិសេសបច្ចេកវិទ្យានៃកញ្ចក់អេក្រង់ប្រភេទ Super AMOLED ធ្វើឱ្យកម្រិតនៃពន្លឺច្បាស់ត្រជាក់ភ្នែក ពណ៌ដិតជ្រៅល្អ ទោះបីជាស្ថិតក្រោមពន្លឺថ្ងៃយ៉ាងណាក៏នៅឃើញច្បាស់ល្អឥតខ្ចោះជានិច្ច! វ៉ាវ…ឡូយអស់ស្ទះ។

ក្រៅពីនេះ Samsung Galaxy Tab S6 ក៏មានបំពាក់មកជាមួយកាមេរ៉ាមិនចាញ់កំពូលស្មាតហ្វូនប៉ុន្មានលនោះទេដោយក្នុងនោះវាមានកាមេរ៉ាមុខ 1 គ្រាប់ទំហំ 8 MP ខណៈដែលកាមេរ៉ាក្រោយមាន 2 គ្រាប់ទំហំ 13 MP និង Ultra-wide 5 MP! រីឯទំហំផ្ទុក និងថាមពលថ្មវិញគឺពិតជាធំអាចឱ្យលោកអ្នកពេញចិត្តពេញថ្លើមតែម្តង! ខ្ញុំហ៊ានធានាលោកអ្នកនឹងមិនអាចដកចិត្តរួចឡើយពេលដែលបានប៉ះ និងប្រើផ្ទាល់នោះ។

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 !!

Loading...