ទីបំផុត…! realme X2 Pro ​បានមកដល់ទីផ្សារកម្ពុជាហើយ

237

realme Cambodia បានប្រកាស​ជាផ្លូវការថា realme X2 Pro នឹងមកដល់ក្នុងពេលចាប់ៗខាងមុខនេះ។ realme គឺជាទូរស័ព្ទស្មាតហ្វូតដែលមកដល់ទីផ្សារប្រទេសកម្ពុជាកាលពីខែ តុលា កន្លងទៅនេះ។ ប៉ុន្តែប្រជាជនកម្ពុជាភាគច្រើនបានស្គាល់ទូស័ព្ទស្មានហ្វូន realme នេះ ដោយសារតែម៉ូដែល realme X2 Pro គឺជាម៉ូដែលឈានមុខគេ ឬជាកំពូលទូរស័ព្ទស្មាតហ្វូនគ្មានគូប្រៀប។ កាលពីសប្ដាហ៍​មុន ពួកយើងពិតជាមានភាពភ្ញាក់ផ្អើលមែនទែនដែលបានទទួលព័ត៌មា​នថា ក្រុមហ៊ុន realme Cambodia បានធ្វើការប្រកាសជាផ្លូវការថា realme X2 Pro នឹងមកដល់ឆាប់ៗនេះ។ ទីបំផុត កំពូលស្មាតហ្វូត ដែលអ្នក បានទន្ទឹងរងចាំ ជាយូរមកហើយនោះ នឹងមកដល់ទីផ្សារកម្ពុជានៅចុងឆ្នាំ ២០១៩ នេះពិតប្រាកដមែន។

ទូរស័ព្ទស្មាតហ្វូតដែលអាចប្រកួតប្រជែងជាមួយ iPhone 11 Pro នឹង OnePlus 7T Pro
realme X2 Pro គឺពិតជាមានការប្រកួតប្រជែង ហើយមនុស្សម្នាជាច្រើនបានិយាយអំពីវា។ នេះបើយោងតាមព័ត៌មានពីទីផ្សារជាច្រើន​ ប្រព័ន្ធផ្សព្វផ្សាយ មួយ របស់ប្រទេស អេស្បាញថែមទាំងបានផ្តល់ពានរង្វាន់ដល់ realme X2 Pro ថាជា “ស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ ២០១៩” ហើយស្មាតហ្វូន ២ ទៀតដែលបានឈ្នះពានរង្វាន់ដែរនោះគឺ iPhone 11 Pro និង OnePlus 7T Pro ។

រូបភាពដកស្រង់ពីទីផ្សារប្រទេសអេស្បាញ

កំពូលទូស័ព្ទដែលមានលក្ខណពិសេសដ៏អស្ចារ្យ វាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលម៉ាកទូរស័ព្ទទើបតែបង្កើតឡើងនេះអាចប្រៀបធៀបទៅនឹង iPhone 11 Pro។ ប៉ុន្តែបន្ទាប់ពីបានឃើញអំពីលក្ខណពិសេសរបស់ realme X2 Pro អ្នកនឹងយល់អំពីមូលហេតុ​កាន់តែច្បាស់។ realme X2 Pro គឺជាជម្រើសដ៏ស័ក្តសមមួយទៀតជំនួស OnePlus 7T Pro ។ វាដំណើរការនៅលើបន្ទះឈីប Snapdragon 855+ ដូចគ្នានឹងទូរស័ព្ទស្មាតហ្វូន OnePlus ហើយក៏មានកញ្ចក់អេក្រង់ច្បាស់ខ្លាំងរហូតដល់ 90Hz។ លោកអ្នកក៏ទទួលកាមេរ៉ា 4 គ្រាប់ដែលគួរឱ្យចាប់អារម្មណ៍ជាមួយនឹងទំហំ 64MP កាមេរ៉ាក្រោយ និងជាមួយបច្ចេកវិទ្យា 50W SuperVOOC Flash Charge ។ វាច្បាស់ណាស់ថា លក្ខណពិសេសល្អបំផុតស្ទើរតែទាំងអស់ត្រូវបានបំពាក់លើទូរស័ព្ទស្មាតហ្វូន realme X2 Pro។ យើងអាចនិយាយបានថា វាជាគំរូទូរស័ព្ទដ៏ពិសេសមួយនៅក្នុងទីផ្សាររបស់យើង។

រូបភាពដកស្រង់ពីទីផ្សារប្រទេសអេស្បាញ

បច្ចុប្បន្ន គេមិនទាន់បានដឹងអំពីតម្លៃរបស់ ទូរស័ព្ទស្មាតហ្វូន realme X2 Pro នៅកម្ពុជានៅឡើយទេ។ ប៉ុន្តែបើប្រៀបធៀបទៅនឹងដៃគូប្រកួតប្រជែងសំខាន់ៗពីររបស់ realme X2 Pro យើងអាចប៉ាន់ស្មានបានថា វាមានតម្លៃសមរម្យ។ iPhone 11 Pro 4G RAM មានតម្លៃប្រហែល ១២៤៨ ដុល្លារ ហើយ OnePlus 7T Pro 8G + 256G លក់ក្នុងតម្លៃប្រហែល ៧៦៩ ដុល្លារ។ ប្រៀបធៀបទៅនឹងកាមេរ៉ាចំបងទំហំ ៤៨ មេហ្គាភិចសែលរបស់ OnePlus 7T Pro ទូរស័ព្ទស្មាតហ្វូន realme X2Pro បំពាក់ដោយកាមេរ៉ាទំហំ ៦៤ មេហ្គាភិចសែល ដែលមានកាមេរ៉ា ៤ គ្រាប់។ សូម្បីតែយើងមិនទាន់ដឹងអំពីតម្លៃវានៅឡើយ ប៉ុន្តែ realme X2 Pro មានតម្លៃប្រហែលពីចន្លោះ ៧០០ ដុល្លារ ទៅ ៧៥០ ដុល្លារ ទាំងតម្លៃទាំងគុណភាពគឺពិតជាកស្តិសមសម្រាប់មនុស្សទាន់សម័យ៕

Loading...