ស្អាតណាស់ ! ផ្ទះនៅ បុរី ប៊ុនលី ចំការដូង គ្រាន់តែកក់ភ្លាម បញ្ចុះតម្លៃ ១ ម៉ឺន ដុល្លារភ្លាមៗ រឹតតែកប់នោះគឺ អាចរំលស់ដល់ ២០ ឆ្នាំ

134

បុរី ប៊ុនលី ចំការដូង ប្រកាសផ្តល់ជូនប្រូម៉ូសិនពិសេសដោយបញ្ចុះតម្លៃ 10,000$ ភ្លាមៗ សម្រាប់ការកក់ផ្ទះអាជីវកម្ម (Shop-House, Flat House) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ដំណាច់ខែធ្នូ មិនត្រឹមតែប៉ុន្នោះ នៅមានការផ្តល់ រង្វាន់ជាការដូលើកទឹកចិត្តជាច្រើនបន្ថែមទៀត ក្នុងឳកាស នៃការដាក់បង្ហាញស្តង់ ថ្ងៃទី២៥ដែរជាថ្ងៃគ្រឹស្គាស្មាសនៅផ្សារធំថ្មីរាជធានីភ្នំពេញ ។
ជាមួយនឹងដំណើរការយ៉ាងសកម្មទៅលើការសាងសង់ដែលអនុវត្តទៅតាមគម្រោង ពេលនេះ បុរី ប៊ុនលី ដែលជាសំណង់លំនៅដ្ឋានបែបទាន់សម័យ និងទំនើប ប្រកបដោយភាពស៊ីវិល័យ បានលក់អស់ប្រមាណជាង៣0%ហើយ ខណៈដែលចំនួនទាំងនេះបានបង្ហាញពីភាពវិជ្ជមានលើសពីការរំពឹងទុក។

បុរី ប៊ុនលី គឺជាគម្រោងសំណង់លំនៅដ្ឋានទំនើបមួយដែលកំពុងសាងសង់នៅលើផ្ទៃដី ៣ ហិកតា នៅកណ្តាលរាជធានីភ្នំពេញ នឹងជាតំបន់ដែរប្រមូលផ្តុំដោយ​ អាជីវកម្ម សាលារៀន សហគ្រាស សំណង់លំនៅស្ថាន នឹងសំណង់ បុរី ធំៗជាច្រើន ដូចជា បុរី ប៉េង ហួត បុរី ​ជីព ម៉ុង ជាដើម​ មិនត្រឹមតែប៉ុន្នោះវាជាតំបន់ដែរមានសរសៃឈាមសេដ្ឋកិច្ច កៀកនឹងផ្លូវធំ ២១៧ (ចំការដូង) ផ្លូវ៣៧១ ផ្លូវ សម្តេច តេជោ ហ៊ុនសែន (ផ្លូវ​ ៦០ម៉ែតត្រ) ដែរជាផ្លូវតភ្ជាប់ពីរាជធាន្នីភ្នំពេញ ទៅតំបន់សេដ្ឋកិច្ចនៃខេត្តកំពត។

គម្រោង បុរី ប៊ុនលី បានផ្ដល់ជូនលោកអ្នកនូវទំនើបភាពនៃគេហដ្ឋាន មានភាពងាយស្រួលប្រកបអាជីវកម្ម និង រស់នៅ។ គួរបញ្ជាក់ផងដែរថា​ បុរី ប៊ុនលី ធ្វើការផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ក្នុងព្រះរាជាណាចក្រកម្ពុជារួមជាមួយនឹង ការសាងសង់អគារលំនៅស្ថានតាមស្តង់ដា បច្ចេកទេសច្បាស់លាស់ ដែលមានការរចនាម៉ូតបែបខ្មែរ និង អឺរ៉ុបរួមបញ្ចូលគ្នា ក្នុងគោលបំណងផ្តល់ឱ្យអតិថិជនរស់នៅក្នុងលំនៅស្ថានដ៏ទំនើបមានគុណភាព និងប្រកបដោយសេចក្តីសុខ ដែរមានទីតាំងនៅផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាទីតាំងភូមិសាស្រ្តអំណោយផលសម្រាប់ការប្រកបអាជីវកម្ម។

  • សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខ៖ 010/068/077 22 77 89
  • ហ្វេសប៊ុក:​ facebook.com/boreybunly
  • អាស័យដ្ឋាន ផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ។

Loading...