កប់បាត់! ម្ចាស់ហាងពេជ្រ ចេញ Original Song ដំបូងរបស់ខ្លួន រៀបរាប់ពីប្ដីក្បត់ចិត្ត

1355

បន្ទាប់​ពី Cover ចម្រៀង​ប៉ុន្មាន​បទ​គ្រាន់​ស្ដាប់​កម្សាន្ត ប៉ុន្តែ​មាន​អ្នក​គាំទ្រ​ច្រើន​លើស​ពី​ការ​ស្មាន ម្ចាស់​ហាង​ពេជ្រ​រូប​ស្រស់​នៅ​ព្រែក​ព្នៅ ក៏​បាន​សម្រេច​ចិត្ត​ចេញ Original Song មួយ​បទ ដែល​មាន​ចំណង​ជើង​ថា “ទឹក​ភ្នែក​សំរាម”។ បទ​ចម្រៀង​នេះ គឺ​ជា​ស្នាដៃ​និពន្ធ​ថ្មី ទាំង​សាច់​ភ្លេង ទំនុក​ច្រៀង ហើយ​បក​ស្រាយ​ដោយ​អ្នក​ស្រី ទ្រី ដាណា ផ្ទាល់​តែ​ម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ “ទឹក​ភ្នែក​សំរាម” បាន​រៀប​រាប់​ពី​ការ​ឈឺ​ចាប់ និង​ទុក្ខ​សោក​របស់​នារី​ជា​ភរិយា ដែល​មាន​ប្ដី​ក្បត់​ចិត្ត ទៅ​មាន​ស្រី​ក្រៅ។ ធ្លាប់​ស្រលាញ់ ធ្លាប់​ផ្ដល់​ស្នាម​ញញឹម ធ្លាប់​សន្យា​ថា​ស្មោះ​មិន​ប្រែ ហេតុអ្វី​រៀប​ការ​រួច មាន​ទាំង​កូន​ជា​ចំណង​ដៃ បង​បែរ​ក្បត់​មាន​ថ្មី មិន​ខ្វល់​ពី​ការ​ឈឺ​ចាប់ និង​តំណក់​ទឹក​ភ្នែក​របស់​អូន? ពាក្យ​ថា​ប្រពន្ធ ប្ដី តើ​មាន​តម្លៃ​ត្រង់​ណា? ការ​តស៊ូ​ជា​មួយ​គ្នា​ពី​មុន​មក បង​ធ្លាប់​ចាំ​ទេ?… ទាំង​នេះ ជា​អត្ថន័យ​ពិត​នៅ​ក្នុង​បទ​ចម្រៀង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូម​ចុចស្ដាប់​បទ​ចម្រៀង​ខាង​ក្រោម៖

តាម​ពិត​ទៅ អ្នក​ស្រី ទ្រី ដាណា គឺ​ជា​ម្ចាស់​ហាង​ពេជ្រ​នៅ​ព្រែក​ព្នៅ និង​ជា​អគ្គនាយិកា ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែល​នាំ​ចូល និង​ចែក​ចាយ​ផ្ដាច់​មុខ​នូវ​ផលិតផល NNP។ ប៉ុន្តែ​អ្នក​ស្រី មាន​ចំណូល​ចិត្ត​ធ្វើ​អ្វី​ប្លែកៗ ដើម្បី​ក្ដី​ស្រមៃ​របស់​ខ្លួន​ឯង ដែល​មាន​តាំង​ពី​តូច​មក ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ច្រៀង និង​សម្ដែង​ផង​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំបូង​ឡើយ អ្នក​ស្រី​បាន​ឆ្លៀត​ពេល​មក Cover ចម្រៀង ២​បទ របស់​លោក កែវ វាសនា គឺ​បទ “អ្នក​ចាស់​ចាំ​បង” និង “ចិត្ត​ស្មោះ​កាយវិការ​ក្បត់” ដោយ​គិត​ថា​ច្រៀង​គ្រាន់​ទុក​ស្ដាប់​លេង​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​ពេល​បង្ហោះ​លើ Facebook ផ្ទាល់​ខ្លួន​របស់​អ្នក​ស្រី ស្រាប់​តែ​មាន​អ្នក​ចែក​រំលែក​រាប់​ម៉ឺន​ដង និង​អ្នក​ចុច​ស្ដាប់​ខ្ទង់​លាន​ដង​ឯណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​មក អ្នក​ស្រី ក៏​សម្រេច​ចិត្ត Cover ២​បទ​បន្ថែម​ទៀត គឺ “​ស្គាល់​រសជាតិ​ស្នេហ៍” និង “នៅ​តែ​ចាំ​នៅ​តែ​នឹក” ដោយ​ថត​ជា MV ទៀត​ផង។ ដោយសារ​អ្នក​ស្ដាប់​នៅ​តែ​មាន​ច្រើន អ្នក​ស្រី ទ្រី ដាណា បាន​សម្រេច​ចិត្ត ថត Original Song ដោយ​ខ្លួន​ឯង ហើយ​បទ​ថ្មី​ដែល​ទើប​បង្ហោះ​គឺ “ទឹក​ភ្នែក​សំរាម” និង​នៅ​មាន​បទ​ចម្រៀង​ជា​ច្រើន​បន្ត​បន្ទាប់​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នក​ស្រី ទ្រី ដាណា ធ្លាប់​មាន​ប្រវត្តិ​ក្រ​លំបាក លក់​ខោ​អាវ​ជជុះ​ក្រោម​ឆត្រ មុខ​រោង​ចក្រ។ ម្ដាយ​ឪពុក​អ្នក​ស្រី បាន​ស្លាប់​ចោល​តាំង​ពី​ជាង ១០​ឆ្នាំ​មុន គឺ​នៅ​ពេល​ដែល​អ្នក​ស្រី គ្មាន​លុយ​កាក់​ជួយ​ព្យាបាល​លោក​ទាំង២ ឱ្យ​បាន​ដិត​ដល់។ បន្ទាប់​មក អ្នក​ស្រី​បាន​តស៊ូ​ក្នុង​នាម​ជា​ក្មេង​កំព្រា សុំ​ចែក​ឥវ៉ាន់​ពី​គេ​លក់ ហើយ​ក៏​ដឹង​ប្រភព​បន្ត​បន្ទាប់ ដោយ​យក​ប្រាក់​សន្សំ​ទៅ​នាំ​ចូល​គ្រឿង​សម្អាង​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដី​រួសរាយ ការ​តស៊ូ អំណត់​ព្យាយាម បាន​ធ្វើ​ឱ្យ​អ្នក​ស្រី ទទួល​បាន​ជោគ​ជ័យ រហូត​បើក​ជា​ក្រុមហ៊ុន​នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា ឆ្នាំ​២០១៨ និង​បន្ត​បើក​ហាង​ពេជ្រ នៅ​ឆ្នាំ​២០១៩ នេះ។ ការងារ​កំពុង​មមាញឹក​មែន តែ​អ្នក​ស្រី ក៏​មិន​ភ្លេច​បំពេញ​ក្ដី​ស្រមៃ នោះ​គឺ​ការ​ដើរ​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ ការ​ចែក​រំលែក​ដល់​អ្នក​ខ្សត់​ជាង ហើយ​និង​ការ​ច្រៀង​ចម្រៀង​ដើម្បី​ការ​កម្សាន្ត​បែប​នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​

Loading...