ចំណុចលម្អិតទាំង ៦ នេះ បញ្ចាក់ថា Mate30 Pro កាន់តែខ្លាំងនិងអស្ចារ្យលើសពីស្មាតហ្វូន

5612

ដោយបច្ចេកវិទ្យាថ្មីៗ រួមទាំងលក្ខណៈនហ្វូនកំពូលរបស់ខ្លួនដូចជា្មីៗជាដែលហ៊រវៃបំពាក់ិទ្យារបសជាច្រើនដែលធ្វើឲ្យអធិរាជស្មាតហ្វូនកាមេរ៉ា Mate 30 Pro លក់អស់ពីស្តុកត្រឹមរយៈពេលដ៏ខ្លីក្នុងប្រទេសកម្ពុជា ទោះបីជាមិនមានសេវាកម្ម Google ក៏ដោយ។ ក្រុមហ៊ុនស្មាតហ្វូនយក្សនេះបានយកចិត្តទុកដាក់ជាខ្លាំងលើការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួនដោយផ្តោតទៅលើតម្រូវការអ្នកប្រើប្រាស់។

ទាំងនេះជាលក្ខណៈពិសេស និង បច្ចេកវិទ្យាថ្មីៗដែលដែល Huawei បានបំពាក់លើ Huawei Mate30 Pro៖

១. អេក្រង់បែបទឹកធ្លាក់៖ ពិតប្រាកដណាស់ទូរសព្ទកាន់តែទំនើបក៏តម្រូវឲ្យមានអេក្រង់ល្អដែរ ដូចនេះបងធំត្រកូល Mate មកជាមួយនឹងអេក្រង់ទឹកធ្លាក់ (Huawei Horizon Display) កញ្ចក់ប្រភេទ OLED បន្ថែមដោយបច្ចេកវិទ្យា DCI-P3 ជំនួយពណ៌ និង ពន្លឺ និង ក្រោមស្រទាប់អេក្រង់មានបង្កប់បច្ចេកវិទ្យាបញ្ចេញសម្លេង Acoustic Sound Display។

២. បន្ទះឈីប Kirin 990៖ Mate 30 Pro ជាស្មាតហ្វូនដែលមានល្បឿនលឿន ដោយបន្ទះឈីបកំពូល Kirin 990 ដំណើរការរហ័សបំផុត CPU 8 cores (2 x 2.86Ghz, 2 x 2.09Ghz, 4 x 1.86Ghz), ក្រាហ្វិចកម្រិតខ្ពស់ GPU Mali-G76 x 16 cores, និង ឈីប Da Vinci NPU ជំនួយលើបច្ចេកវិទ្យា AI កម្រិតខ្ពស់ ព្រមទាំងបច្ចេកវិទ្យារក្សាភាពត្រជាក់ (SuperCool Cooling System)។

៣. បច្ចេកវិទ្យា Air Guestures៖ ស្មាតហ្វូនកំពូលនេះបានបំពាក់បច្ចេកវិទ្យាប្រើប្រាស់ដោយកាយវិការ (Air Grabshot & Air Guestures) ដោយគ្រាន់តែលារួចក្តាប់ដៃពីមុខ Mate 30 Pro ដើម្បី Screenshot, បក់ដៃចុះ រឺ ឡើង ដើម្បីអូសផ្ទាំងបង្ហាញពីអេក្រង់ចុះក្រោម រឺ ឡើងលើ, រ្កេនក្សាភាពត្រជាក់ រឺ ជាបច្ចេកវិទ្យា Virtual Side Touch Edge កំណត់ប៊ូតង់ L និង R នៅចំហៀងអេក្រង់ដើម្បីជំនួយដល់ការបញ្ជាពេលលេងហ្គេម។

៤. ពិន្ទុនៅលើ DXOMARK៖ Mate 30 Pro ជាស្មាតហ្វូនកាមេរ៉ាចំណាត់ថ្នាក់លេខ 1 ពី DXOMARK មកជាមួយកាមេរ៉ាក្រោយ Leica 4 គ្រាប់, ប្លង់ទូទៅ (SuperSensing Camera) ទំហំ 40MP f/1.6, ប្លង់ទូលាយ (Cine Camera) ទំហំ 40 MP f/1.8, ប្លង់ពង្រីកទំហំ 8MP (Telephoto Camera), និង ប្លងព្រាល 3D TOF Camera។ Huawei បានបំពាក់សែនស័រកាមេរ៉ាថ្មី RYYB ទំហំ 1/1.7” ថតរូបច្បាស់ និង លម្អិតទោះបីនៅទីតាំងដែលមានពន្លឺតិច រឺ ពេលយប់ និង ISO កម្រិតខ្ពស់ 409,600 កាន់តែអស្ចារ្យ Cine Camera ថតវីដេអូកម្រិត 4K, 4K Time-lapse, Slow-motion កម្រិត 7680fps, ISO កម្រិត 51,200។

៥. ថាមពលថ្ម៖ ថ្មជាលក្ខណៈចម្បងមួយផ្នែកទៀតសំរាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ថាមពលថ្មទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យា HUAWEI 40W SuperCharge Technology សាកថ្មត្រឹមតែ 30នាទី កើនថាមពលដល់ 70% និង បច្ចេកវិទ្យាសាកថ្មឥតខ្សែរ 27W Wireless Charging។

៦៖ Huawei Mobile Service (HMS)៖ កំពូលក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ២នេះមិនបង្អង់ការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួននោះទេជាពិសេសគឺ Huawei Mobile Service (HMS) ដែលកំពុងប្រើប្រាស់ជំនួសសេវាកម្មរបស់ Google និង Play Store ដោយប្រើជំនួសវិញដោយ AppGallery ដូច្នេះកម្មវិធី និង ហ្គេមជាច្រើនទៀតនឹងត្រូវដាក់បញ្ចូលក្នុង AppGallery នាពេលដ៏ខ្លីខាងមុខនេះ៕

Loading...