OPPO បុកទីផ្សារខ្លាំង ! ចេញ F11 Pro ពណ៌ថ្មី បន្ទាប់ពី Limited Edition តម្រូវចិត្តយុវវ័យ ទូទាំងពិភពលោក

260

មិនទាន់ដកចិត្តឈប់ស្រលាញ់ F11 Pro Aurora Green និង Thunder Blackផង ស្រាប់តែពេលនេះស្រីស្អាត សាច់សខ្ចី ចាំងពន្លឺ ព្រៀកៗ បានបង្ហាញខ្លួនទៀតហើយ ដែលបាននឹងអង្រួនបេះដូងអតិថិជនគ្រប់គ្នាជាពិសេស ចំពោះសុភាពនារីសម័យថ្មីតែម្តងនោះគឺ OPPO F11 Pro Waterfall Gray ដែលប្រៀបបាននឹងសម្រស់ស្រីស្អាត នាពេលរាត្រីដ៏ស្រទន់ដូច្នោះដែរ ដោយមានភ្ជាប់នូវ Slogan ថា Portrait ច្បាស់ឥតខ្ចោះនៅទីងងឹត ។

ស្រីស្អាត F11 Pro Waterfall Gray រូបនេះមកទាំងសម្រស់ដ៏លេចធ្លោជាមួយនឹងពណ៌ស បែកស្វាយស្រាល និងមានពន្លឺប្រដេញភ្លឺផ្លេកៗ ដោយវាមានសមត្ថភាពខ្ពស់ដែលមិនធ្វើឲ្យអ្នកប្រើប្រាស់ខកបំណងនោះទេ ព្រោះស្រីស្អាតរូបនេះមកជាមួយនឹង RAMទំហំ6GB និង ROMទំហំ 128GB ដែលធំជាងម៉ូឌែលទាំងពីរខាងលើ! ហើយតើម៉ូឌែលនេះអាចជាម៉ូឌែលនៃការចាប់ផ្តើមបំពាក់ ROM 128GB ឬយ៉ាងម៉េច សម្រាប់OPPO?

ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺម៉ូឌែលនេះមើលទៅពិតជាសាកសមខ្លាំងណាស់ជាមួយនឹងសុភាពនារីយើងគ្រប់គ្នា និង គ្រប់វ័យតែម្តង នេះបើយោងតាមការមើលឃើញនៃ Comment នៅលើ Page ផ្លូវការរបស់ OPPO និង ការShareភាគច្រើនគឺជាស្រី្ត វាជាប្រភេទទូរស័ព្ទដែលអាចនិយាយបានថា វាស្ថិតក្នុងក្តីស្រម៉ៃរបស់សុភាពនារីគ្រប់រូបដែលមានសម្រស់ស្រស់សោភាទាំងពូកែ និង ពោរពេញទៅដោយភាពជឿជាក់ថែមទៀតផង។

មិនត្រឹមតែមានសមត្ថភាពល្អប៉ុណ្ណោះទេ ស្រីស្អាត F11 Pro Waterfall Gray រូបនេះមើលទៅមានកាមេរ៉ាបង្កប់ខ្លួនដូច ម៉ូឌែល​ F11 Pro ដែរ ហើយវាមានកាមេរ៉ាភ្លោះក្រោយទំហំ 48MP និង មានអេក្រង់លាតសន្ធឹងស្រលះភ្នែកថែមទៀតផង! ចង់ដឹងណាស់ថាតើស្រីស្អាតរូបនេះ នឹងមានបច្ចេកវិទ្យាសាកថ្មលឿន និង បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost និង កម្មវិធីល្អៗឯទៀតដូច F11 Pro មុនអត់ហ្ន័រ ? បើមានមែនច្បាស់ជាលង់ហើយ សូម្បី Admin ជាបុរសក៏ទ្រាំមិនបានដែរលោកអើយ ។

សុភាពនារីមើលទុកឲ្យហើយទៅ F11 Pro Waterfall Gray ពិតជាស្អាត និង សាកសមជាមួយលោកអ្នកនាងខ្លាំងណាស់ ហើយសុភាពបុរសដែលមានគម្រោងទិញជូនសង្សារវិញក៏អាចត្រៀមបានដែរ ទិញជូនដៃគូរបស់អ្នកទៅ ប្រាកដជាពួកគាត់ពេញចិត្តស្តូកតែម្តងហើយ។ តោះគ្នាយើងចាំអ៊ុតតម្លៃស្រីស្អាត OPPO F11 Pro Waterfall Grayនេះមើល៍ថាតើវាមានតម្លៃប៉ុន្មានដែរ ហើយវានឹងមកដល់កម្ពុជាយើងនៅពេលណា?

រៀបរៀងដោយ៖ រដ្ឋា

SHARE