ខ្លាំងមែន ! ២០ ឆ្នាំបាត់ ! ដែល មន្ទីរព្យាបាលធ្មេញបស្ចិម ឈរជើងយ៉ាងមាំ ឡូវថែមគ្រឿងទំនើបកប់ស៊េរី ដើម្បីតម្រូវអតិថិជនមិនឲ្យខកបំណង

805

មន្ទីរព្យាបាលធ្មេញបស្ចិម (បស្ចិម) ប្រារព្ធគម្រប់ខួប ២០ឆ្នាំនៃការ ផ្តល់សេវាសុខភាពមាត់ធ្មេញគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជាជាមួយនឹងការបរិភោគអាហារពេលល្ងាចរួមគ្នា (gala dinner) នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។ ក្នុងការបរិភោគអាហារពេលល្ងាចរួមគ្នានោះ ក៏មានការប្រគល់រង្វាន់ដល់បុគ្គលិកឆ្នើមដែលបានបំពេញការងារបានល្អប្រសើរជូនដល់អតិថិជនអស់រយៈ ពេលជាង ១០ ឆ្នាំកន្លងមកនេះផងដែរ។

បស្ចិមបានប្រកាសពីបំណងបង្កើតគំរូសេវាមាត់ធ្មេញថ្នាក់ជាតិដោយបន្តវិនិយោគទៅលើបច្ចេកវិទ្យាទំនើបមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងអ្នកជំនាញផ្នែកទន្តព្ទ្យវិទ្យា។ ក្នុងរយ:ពេល ២ ទសវត្ស កន្លងមកនេះ បស្ចិមបានផ្លាស់ប្តូរខ្លួនពីគ្លីនិកតូចមួយទៅជាស្ថាប័នលំដាប់​ពិភពលោកដែលបានផ្លាស់ប្តូររបៀប អ្នកជំងឺឃើញ និងទទួលសេវាថែទាំសុខភាពមាត់ធ្មេញនៅប្រទេសកម្ពុជា។ បស្ចិមអាចធ្វើដូចនេះបានដោយនាំចូល និង ប្រើប្រាស់បរិក្ខា និង ឧបករណ៍ទំនើបៗចុងក្រោយបង្អស់ក៏ដូចជាការជ្រើសរើសទន្តពេទ្យដែលមានសមត្ថភាព ខ្ពស់ៗនៅក្នុងមុខជំនាញរបស់ពួកគេ។

លោក ទន្តបណ្ឌិត ឡេង តុង ដែលជាសហស្ថាបនិកនៃមន្ទីរព្យាបាលធ្មេញបស្ចិម បានមានប្រសាសន៍ថា៖ “នៅពេលស្ថាបនិករបស់យើងបានរួមគ្នាបើកដំណើរការមន្ទីរព្យាបាលនេះកាលពី២០ឆ្នាំមុន យើងបានទទួល កម្លាំងចិត្តពីភាពបិុនប្រសប់របស់អ្នកជំនាញផ្នែកទន្តសាស្ត្រនៅបណ្ដាប្រទេសលោកខាងលិច។ នៅពេល នោះហើយ ដែលយើងបានសម្រចចិត្តដាក់ឈ្មោះគ្លីនិករបស់យើងថា “បស្ចិម” ដែលសំដៅលើ លោកខាងលិច ព្រោះថាយើងមានបំណងពាំនាំយកការព្យាបាលមាត់ធ្មេញដែលមានលក្ខណៈស្តង់ដារខ្ពស់ដូចលោកខាងលិចមកកាន់ប្រទេសកម្ពុជាយើង។”

លោក ទន្តបណ្ឌិត ឡេង តុង បានបន្តទៀតថា៖ “គន្លឹះនៃភាពជោគជ័យ ទាំងពេលនេះ និងទៅថ្ងៃអនាគតរបស់ យើង អាស្រ័យលើបុគ្គលិករបស់យើងទាំងអស់គ្នា ដែលមានតាំងពីទន្តពេទ្យ គិលានុប្បដ្ឋាយិកា អ្នកបច្ចេកទេស និងបុគ្គលិកអនាម័យផងដែរ។ យើងពិតជាមានសំណាងណាស់ ដែលមានមនុស្សដ៏អស្ចារ្យបែបនេះធ្វើ ការជាមួយយើងឆ្ពោះទៅកាន់បេសកកម្មមួយដើម្បីជួយមនុស្សគ្រប់គ្នាឲ្យទទួលបានស្នាមញញឹមប្រកបដោយជំនឿចិត្ត។ ក្នុងកម្មវិធីផ្ដល់រង្វាន់ថ្ងៃនេះ យើងទទួលស្គាល់ស្នាដៃ និង អបអរសាទរចំពោះសមិទ្ធិផលដ៏មហិមារ របស់បុគ្កលិកយើងទាំងអស់។”

តាំងពីដើមមក បស្ចិមបានរក្សាជំហររបស់ខ្លួនក្នុងវិស័យទន្តសាស្ត្រតាមរយៈសកម្មភាពផ្សេងៗតបស្នងទៅកាន់ សង្គម។ កាលពីឆ្នាំ ២០១១ បស្ចិមបានជួយគាំទ្រដល់កាកបាទក្រហមកម្ពុជាដូចជាការបរិចាកថវិកា និង សកម្មភាពរៃអង្គាសថវិកាសម្រាប់ជួយដល់កុមារ និង ជនចាស់ជរានៅកម្ពុជា។ តាំងពីឆ្នាំ ២០១៣ មក បស្ចិមបាន ចូលរួមក្នុងសន្និសិទ្ធសុខភាពប្រចាំឆ្នាំរៀបចំដោយស្ថានទូតអាមេរិច ដើម្បីផ្ដល់ជូនការត្រួតពិនិត្យសុខភាពមាត់ធ្មេញដល់អ្នកចូលរួមក្នុងសន្និសិទ្ធនេះទាំងអស់។ តាមរយៈការចូលរួមជាមួយ Samrong Children’s Farm កាលពីឆ្នាំ ២០១៨ បស្ចិមបានផ្ដល់ជូនការត្រួតពិនិត្យសុខភាពមាត់ធ្មេញដល់កុមារ ហើយថែមទាំង បានផ្គត់ផ្គង់សម្ភារអនាម័យមាត់ធ្មេញនៅក្នុងប្រទេសកម្ពុជា រួមមានការចែកជូនច្រាសដុសធ្មេញដោយឥត គិតថ្លៃជាដើម។

នាយិកាបស្ចិម អ្នកស្រី កឺក ណារី មានប្រសាសន៍ថា៖ “ដូចមន្ទីរពេទ្យព្យាបាលទូទៅដែរ គ្លីនិកធ្មេញគឺជាផ្នែក សំខាន់មួយរបស់សហគមន៍។ បស្ចិមពិតជាមានមោទនភាពណាស់ដែលបានបម្រើប្រជាជនកម្ពុជាអស់រយៈ ពេលជាងពីរទសវត្សរ៍មកនេះ ហើយយើងសង្ឃឹមថានឹងរក្សាភាពជាដៃគូនេះឱ្យបានយូរអង្វែងទៅមុខទៀត។ វាគឺជាសំណាងដែលយើងបានព្យាបាល និងបង្កើតទំនាក់ទំនងជាមួយអតិថិជនរបស់យើង។ ខ្ញុំមាន មោទនភាពនឹងនិយាយថា យើងទទួលបានការជឿទុកចិត្តពីអតិថិជន និង បានបង្កើតមិត្តភាពយូរអង្វែងជាមួយ ពួកគេ តាមរយៈទំនាក់ទំនងល្អ និងការយកចិត្តទុកដាក់របស់បុគ្គលិកយើង។ នាឱកាសព្រឹត្តិការណ៍ថ្ងៃនេះ យើងសូមថ្លែងអំណរគុណដល់សមាជិកគ្រួសារបស្ចិមទាំងអស់ ដែលបានខិតខំផ្ដល់សេវាកម្មដ៏ល្អប្រសើរជូន អតិថិជនរបស់យើង។

អំពី មន្ទីរព្យាបាលធ្មេញបស្ចិម

មន្ទីរព្យាបាលធ្មេញបស្ចិមគឺជាស្ថាប័នផ្ដល់សេវាកម្មទន្តសាស្ដ្រឈានមុខគេមួយនៅកម្ពុជាដែលទទួលស្គាល់ដោយមនុស្សជាច្រើន ជាមួយសេវាកម្មដ៏ល្អ គុណភាពខ្ពស់ និងតម្លៃសមរម្យបំផុត។ បស្ចិមប្ដេជ្ញាចិត្តជួយអតិថិជនរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាមាត់ធ្មេញរបស់ពួកគេ តាមរយៈការផ្ដល់សេវាកម្មព្យាបាលដែលមានគុណភាពខ្ពស់។

ចាប់ផ្តើមពីទីតាំងតូចចង្អៀត និងកៅអីតិចតួច កាលពីឆ្នាំ១៩៩៩ ហើយចាប់ពីក្រោយកិច្ចសហការជាមួយស្ថាប័នជប៉ុន Aishikai Shimazu មក បស្ចិមបានអភិវឌ្ឍទៅជាមន្ទីរព្យាបាលធ្មេញដ៏ធំទំនើបមួយក្នុងប្រទេស និងតំបន់ដែលផ្តល់ដំណោះស្រាយច្នៃប្រឌិតរហូតដល់សព្វថ្ងៃ។ មន្ទីរព្យាបាលធ្មេញបស្ចិមមានទន្តបណ្ឌិតកម្ពុជានិងបរទេសមានបទពិសោធន៍ខ្ពស់ មានសញ្ញាបត្រទន្តបណ្ឌិត និងឯកទេសត្រឹមត្រូវពីសាកលវិទ្យាល័យដែលមានកិត្យានុភាពទាំងក្នុង និងក្រៅប្រទេស។ ជាមួយចំនួនកៅអីព្យាបាលរហូតដល់ ទៅ៥០កៅអី បស្ចិមមានទីតាំងធំៗចំនួន៣នៅរាជធានីភ្នំពេញ ១នៅខេត្តសៀមរាប និងមួយទៀតដែលនឹងបើកនៅពេលខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.pachemdental.com/about-us
សម្រាប់ការណាត់ជួបៈ 017 300 300 / 070​ 300​ 800
អ៊ីម៉ែលៈ [email protected]

Loading...