រំភើប! ស៊ន សៀវម៉ី ផ្តួល​វៀតណាម​និង​ហ្វីលីពីន ដណ្តើម​បាន​មេដាយ​មាសទីបីជូនជាតិ

827

កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី​ បាន​ដណ្តើម​បានមេដាយមាស ដោយបានប្រកួតឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន​ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នា​ថ្ងៃ​ទី ៨ ធ្នូ ឆ្នាំ ២០១៩ នេះ។

ដំបូង​ឡើយ​កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី​ បានប្រកួតឈ្នះកីឡាការិនីវៀតណាម ដោយពិន្ទុដាច់ ២៥-១ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ មុន​ឡើង​មក​វគ្គផ្តាច់ព្រ័ត្រ​រហូត​បាន​មេដាយមាស​តែម្តង។

គិត​ត្រឹម​ថ្ងៃ​ទី ៨ ខែ​ធ្នូ ឆ្នាំ ២០១៩ នេះ កម្ពុជារក​បាន​មេដាយ​សរុប ៣០ ដោយ​ក្នុង​នោះ​មាន​មេដាយមាស ៣ ប្រាក់ ៦ និងសំរឹទ្ធ ២១ ហើយ​ឈរ​នៅ​ចំណាត់ថ្នាក់លេខ ៨ ពីលើព្រុយណេ ឡាវ និង​ទីម័រ៕

អត្ថបទ៖ រតនា

Loading...