អង្គការ​សហប្រជាជាតិ​ UN ​អរគុណ​កម្ពុជា ​ចំពោះ​វីរភាព​កង​ទ័ព​មួក​ខៀវ​កម្ពុជា​៧៨០​នាក់​

1263

 

អង្គការ​សហ​ប្រជាជាតិ United Nation ​បាន​បង្ហោះ​អរគុណ​ដល់​កម្ពុជា ដែល​បាន​បញ្ជូន​កង​ទ័ព​ចូល​រួម​យុទ្ធនាការ​ការពារ​សន្ដិ​សុខ​ប្រជាជាតិ​លើ​ពិភព​លោក​នេះ ​ប្រមាណ​ជា​៧៨០​នាក់។

ក្នុង​នោះ​ដែរ អង្គការ​ធំ​ជាង​គេ​នៅ​លើ​លោក​នេះ ​បាន​សរសេរ​ដូច្នេះ​ថា​៖ “អរគុណ​សម្រាប់​កម្ពុជា​ក្នុង​ការ​ចូល​រួម​បម្រើ​ពិភព​លោក។ នារី​និង​បុរស​ដ៏​ក្លាហាន​ពី​កម្ពុជា ​បាន​ចាកចេញ​ពី​គ្រួសារ​របស់​គេ ​ដើម្បី​ចូល​រួម​បម្រើ​ការពារ​សន្តិភាព ​ជាមួយ​បេសកកម្ម​របស់ UN ​ជុំ​វិញ​ពិភព​លោក។ យើង​អរគុណ​សម្រាប់​ទឹក​ចិត្ត​នេះ”។

រំលឹក​ថា​បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​កង​ទ័ព​មួក​ខៀវ​ប្រមាណ​៧៨០​នាក់ ​ដើម្បី​ចូល​រួម​ជាមួយ​បេសកកម្ម​ការពារ​សន្ដិសុខ​ពិភពលោក​របស់ UN ៕

Loading...