សៀង ចន្ធា បាន​ត្រឹម​អង្គុយ​មើល​វៀតណាមស៊ីកម្ពុជា ៤:០ ទាំងទឹក​មុខ​ស្រងូតស្រងាត់​និងមិន​អស់ចិត្ត

557

នាប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្ររវាង U22 វៀតណាម និង U22 កម្ពុជា កាលពីថ្ងៃ​ទី ៧ ធ្នូ ឆ្នាំ ២០១៩ ម្សិលមិញដោយ​បញ្ចប់ក្នុង​លទ្ធផល ៤:០ សៀង ចន្ធា បាន​ត្រឹម​អង្គុយ​មើល​ក្រុម​របស់​ខ្លួន​ប្រកួត​ពេញ ៩០ នាទី ទាំង​ទឹក​មុខ​ស្រងូតស្រងាត់​និង​ហាក់មិនអស់ចិត្តដែល​ខ្លួន​ពុំ​បាន​ចូលលេង​ជួយក្រុម។

សៀង ចន្ធា ពុំ​បាន​ចូល​រួម​ប្រកួត​ពេល​កម្ពុជា​ប៉ះវៀតណាម​​ម្សិលមិញ​ ដោយ​សារ​តែ​រូប​គេ​បាន​កាត​លឿងក្នុង​ពីរ​ប្រកួត ដែល​ហេតុ​នេះ​ហើយ​ទើប​ត្រូវ​ពិន័យ​មិន​អាច​ចូល​លេង​ចំនួន​មួយប្រកួត។

ក្រោយ​យកឈ្នះ​កម្ពុជា ៤:០ វៀតណាម បាន​ឡើង​ទៅកាន់វគ្គផ្តាច់ព្រ័ត្រ​ដោយ​ត្រូវ​តទល់ជាមួយឥណ្ឌូនេស៊ី ដណ្តើម​មេដាយមាស​ ខណៈ​កម្ពុជា​ត្រូវ​ទៅជួបមីយ៉ាន់ម៉ា ប្រកួត​យក​លេខ ៣៕

អត្ថបទ៖ រតនា

Loading...