អែមណាស់ ! ទូទឹកកក Samsung Side By Side រចនាឡើងសម្រាប់ជីវិតដ៏ទាន់សម័យ!

41

បច្ចុប្បន្ននេះការជ្រើសរើសទូទឹកកកដើម្បីប្រើប្រាស់គឺត្រូវតែជ្រើសរើសទូទឹកកកណាដែលមិនគ្រាន់តែជាទូទឹកកកប៉ុន្តែថែមទាំងជាទូទឹកកកដែលមានលក្ខណៈពិសេស និងភាពវៃឆ្លាតបំផុតលើសពីផលិតផលទូទឹកកកធម្មតា។

ថ្ងៃនេះខ្ញុំសូមណែនាំទូទឹកកក Samsung Side By Side ដែលជាទូទឹកកកដ៏ទំនើប ឆ្លាតវៃ និងស័ក្តិសមបំផុតសម្រាប់គ្រួសារដែលទាន់សម័យ។ Side by Side មានការរចនាមកប្លែក ទាក់ភ្នែកយ៉ាងល្អឥតខ្ជោះជាមួយនឹងផ្ទៃទ្វាបិទបើកមានភាពរលោងចាំង ហាប់ណែន ស្រស់ស្អាត ដែលធ្វើឱ្យបន្ទប់បាយមានលក្ខណៈកាន់តែស៊ីវីល័យបំផុត និងទាក់ទាញមួយបែបទៀត។

សូមបញ្ជាក់ថា Samsung Side By Side បំពាក់មកជាមួយនឹងបច្ចេកវិទ្យា SpaceMaxTM ដែលផ្តល់ភាពធំទូលាយនៅផ្ទៃខាងក្នុងងាយស្រួលទុកដាក់ចំណីអាហារ បន្លែត្រី សាច់ បានច្រើន និងមានរបៀបរៀបរយល្អ! ហើយអ្វីដែលកាន់តែពិសេសនោះគឺបច្ចេកវិទ្យា Deodorizing Filter ដែលមានមុខងារច្រោះយកក្លិនមិនល្អក្នុទូទឹកកកចេញបានយ៉ាងល្អឥតខ្ចោះតែម្តង! ដូច្នេះលោកអ្នកនឹងលែងបារម្ភថាញុំាទឹក ឬទទួលទានផ្លែឈើធុំក្លិនឆ្អាបត្រី ឬសាច់ឡើយ។

ប៉ុន្តែទូទឹកកកធំអ៊ីចឹង ដាក់បន្លែត្រីសាច់ ផ្លែឈើបានច្រើនអ៊ីចឹងមិនដឹងស៊ីថាមពលច្រើនប៉ុនណាទេមើលទៅ! ទេ…! មិនស៊ីថាមពលច្រើនទេ! Samsung Side by Side គឺមិនគ្រាន់តែស៊ីថាមពលតិចប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយសន្សំសំចៃថាមពលបានច្រើនបំផុតលើសពីផលិតផលទូទឹកកកដទៃទៀតផងដែរ! ហើយអ្វីដែលពិសេសបំផុតនោះគឺ Samsung Side by Side របស់យើងមានបច្ចេកវិទ្យាមួយទៀតដែលផលិតផលទូទឹកកកផ្សេងគ្មាន និងគឺបច្ចេកវិទ្យា FlexZone™ ដែលអាចកំណត់ភាពត្រជាក់តាមផ្នែកនីមួយៗ និងតាមប្រភេទនៃរបស់ដែលយើងត្រូវការរក្សាទុកបាន 4 ជម្រើស! មានន័យថាលោកអ្នកអាចកំណត់សីតុណ្ហភាពសម្រាប់សាច់ដែលអ្នកចង់រក្សាទុកយូរ, ភេសជ្ជៈដែលត្រូវការឱ្យត្រជាក់លឿន, សីតុណ្ហភាពត្រឹមត្រូវដែលធ្វើឱ្យបន្លែផ្លែឈើស្រស់បានយូរ និងរសជាតិដ៏ឈ្ងុយឆ្ងាញ់ដដែល។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងមកកាន់លេខ៖ 1800 203 232 !!៕

Loading...