សមត្ថកិច្ចកំពុងឡោមព័ន្ធ បង្ក្រាបកន្លែងផលិតថ្នាំញៀនធំមួយ នៅច្បារអំពៅ

1122

កម្លាំង​មាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ សហការ​​​ជាមួយ​នគរបាល​ខណ្ឌ​ច្បារអំពៅ ​បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិត​ថ្នាំញៀន​មួយ​កន្លែង ក្នុង​ហាង​ «ទន្លេ​មាស​តន្ត្រី» ស្ថិត​ក្នុង​ភូមិ​របោះ​អង្កាញ់​ សង្កាត់​ព្រែក​ឯង ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ។

ប្រតិបត្តិការ​នេះ​ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​១១​និង​០៥​នាទី​ព្រឹក​ថ្ងៃ​ទី​៤​ ខែធ្នូ ​ឆ្នាំ​២០១៩។ នគរបាល​ បាន​ប្រាប់​ថា​ ការ​បង្ក្រាប​ទីតាំង​នេះ​ បន្ទាប់ពី​កម្លាំង​ជំនាញ​ចាប់ខ្លួន​មុខសញ្ញា​ចែកចាយ​បាន​ចំនួន​៤​នាក់​នៅក្នុង​សង្កាត់​បឹងត្របែក​ ខណ្ឌ​ចំការមន​​ ហើយ​ការ​បង្ក្រាប​នេះ​ តាម​ការ​អះអាង​បញ្ជាក់​ថា​ ដក​ហូត​គ្រឿងញៀន ​បាន​ជាច្រើន​គីឡូ។

Loading...