ស៊ុន ចាន់ថុល៖ ​ស្នើ​ឱ្យ​អាជ្ញាធរ ​បំបាត់​ឱ្យ​អស់​យានដ្ឋាន​កែច្នៃ​រថយន្ត​នៅ​ត្រឹម​ឆ្នាំ​២០១៩​នេះ​

438

លោក ស៊ុន ចាន់ថុល ​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកញ្ជូន ​មិន​ចង់​ឃើញ​មាន​យានដ្ឋាន​កែច្នៃ​រថយន្ដ​គ្មាន​ច្បាប់​ត្រឹមត្រូវ​ទៀត​ទេ​នៅ​ឆ្នាំ​២០២០​ខាង​មុខ​។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល១០ខែ នារសៀល ថ្ងៃទី៣ ខែធ្នូឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមស្នើឲ្យអាជ្ញាធរសមត្ថកិច្ចនៅតាមរាជធានីខេត្ត ជំនាញទាំងអស់ត្រូវតែចុះពិនិត្យ ហើយលុបឲ្យអស់នូវយានដ្ឋានជួលជុល កែច្នៃ ដំឡើងឲ្យអស់ដែលនៅសល់២១ គ្មានច្បាប់អនុញ្ញាត»។

លោកបានបន្តថា ការកែច្នៃ ជួសជុលខុសបច្ចេកទេស ក៏បង្កឲ្យមានគ្រោះថ្នាក់ និងមានបញ្ហាដល់សុវត្ថិភាពចរាចរណ៍ផងដែរ៕

Loading...