ព្យុះ​កំពុង​ធ្វើ​ឱ្យ​ស៊ីហ្គេម​ពិបាក ​និង​ត្រូវ​ជម្លៀស​មនុស្ស​២​សែន​នាក់​រក​កន្លែង​សុវត្ថិភាព​

195

ព្យុះ​ទីហ្វុង Kammuri ​កំពុង​វាយ​ប្រហារ​លើ​ប្រទេស​ហ្វីលីពីន ​ដែល​បង្ក​ឱ្យ​ការ​ប្រកួត​ស៊ីហ្គេម​ក្នុង​ប្រទេស​នេះ​ត្រូវ​លើក​ការ​ប្រកួត​ច្រើន​ប្រភេទ​កីឡា។

 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​វា​ក៏​បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​ហ្វីលីពីន​ត្រូវ​ជម្លៀស​មនុស្ស​យ៉ាង​តិច​២​សែន​នាក់​រក​ទី​សុវត្ថិភាព​ផង​ដែរ ​ក្រោយ​ពី​កម្លាំង​ខ្យល់​នៃ​ព្យុះ​នេះ​ខ្លាំង ​និង​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​មិន​ឈប់​ឈរ។ កម្លាំង​ខ្យល់​ព្យុះ បាន​កើន​ឡើង​ល្បឿន​ខ្យល់​រហូត​ដល់ ២១៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

​ក្រុម​អ្នក​ឧតុនិយម​ហ្វីលីពីន​ផ្សាយ​នៅត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២​ធ្នូ ថា​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ Kammuri បានធ្វើ​ឲ្យ​តំបន់​ភាគខាងត្បូង និង​ខាងជើង​ប្រទេស មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​បក់​ខ្លាំង​រហូត​ធ្វើ​ឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្ទះ​សម្តែង​ជាច្រើន​ខ្នង​។

Loading...