សម្ដេច ​ឧបត្ថម្ភ​ ២០​លាន​រៀល សម្រាប់​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​អគារ​វត្តប្រាសាទគោកចក

552

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈ​កម្មាធិការជាតិគ្រប់គ្រងគ្រោះ​មហន្តរាយ បានសម្រេចឧបត្ថម្ភថវិកាប្រមាណ ២០លានរៀលសម្រាប់អ្នកស្លាប់ និង ៣លានរៀល សម្រាប់​អ្នករងរបួសក្នុងហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ កើតមានហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។ ហេតុការណ៍នេះ បណ្តាលឱ្យ​មានអ្នក​ស្លាប់​១៩នាក់​និងរបួស​ជា​ច្រើន​នាក់​ទៀត៕

Loading...