Lexus RX 300 ចេញពណ៌ថ្មី​ Midnight Green ឡើង​អ្នកមាននៅខ្មែរលេបទឹកមាត់

4357

Lexus RX300 ស៊េរីថ្មីពណ៌​ Midnight Green​ មួយគ្រឿងបានលេចវត្តមានគួរអោយភ្ញាក់ផ្អើលនៅពិព័ណ៌រថយន្តអន្តរជាតិ​ Motor Expo លើក ៣៦​ នៅទីក្រុងបាងកកប្រទេសថៃ ខណៈក្រុមការងារ Angkor Post កំពុងមមាញឹកផ្តិតយករូបភាពយានយន្តទំនើបៗនៅទីនោះផងដែរ។

អាចនិយាយថានេះជាលើកដំបូង​ ដែល​ Lexus បង្ហាញរថយន្តពណ៌​ Midnight Green ស្រដៀងពណ៌​ iPhone 11 Pro រហូតទទួលការចាប់អារម្មណ៍ជាខ្លាំងនៅពិព័ណ៌​ Motor Expo​ 2019 នេះ។

Lexus RX300 បំពាក់ដោយម៉ាស៊ីន​ TURBO MPFI ទំហំ​ ២,​០​ លីត្រ​ ចង្កឺះលេខ​ ៦​ វគ្គស្វ័យប្រវត្តិ​ និងចំណុះប្រេង​ ៧២លីត្រ។ ចំងាយផ្លូវ​ ១០០គ.ម​ RX300 ស៊ីសាំងតែ​ ៨,១លីត្រប៉ុណ្ណោះ។ តម្លៃនៅបរទេសដាក់លក់ប្រហែលជាង​ ៨ម៉ឺនដុល្លារ​ ខណៈនៅកម្ពុជា​ បូកទាំងពន្ធនាំចូល​ ឡើងជាង​ ១០ម៉ឺនដុល្លារឯណោះ។

លោក Kwanchai Paphatphong ប្រធាន​​​ដឹកនាំ​រៀបចំ​ពិព័រណ៍​រថយន្ត​ធំ​នេះ លើក​ឡើង​ថា Motor Expo លើក​ទី ៣៦ ធ្វើ​ឡើង​ក្រោម​ប្រធានបទ «តោះ! ​ទៅ​បើកបរ​ទាំងអស់គ្នាឥឡូវ​នេះ» ដោយ​មាន​ក្រុមហ៊ុន​យានយន្ត​យ៉ាង​ច្រើន​ចូល​រួម​បង្ហាញ​ផលិតផល ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​រថយន្ត​​ចំនួន ៣៦ មកពី ៩ ប្រទេស​និង​ម៉ូតូ​​ ២៦ ក្រុមហ៊ុនមកពី ៨ ប្រទេសផ្សេងគ្នា ដែល​នឹង​ដាក់បង្ហាញ​សុទ្ធ​តែ​ស៊េរីទំនើបផុត​លេខតែម្តង។

ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​ៗលើ​ពិភពលោកទាំង ៣៦ ដែល​នឹង​ចូលរួម​បង្ហាញ​មាន៖ AUDI, BENTLEY, BMW, CHEVROLET, FORD, HONDA, HYUNDAI, ISUZU, JAGUAR, KIA, LAMBORGHINI, LAND ROVER, LEXUS, MASERATI, MAZDA, McLAREN, MERCEDES-BENZ, MG, MINI, MITSUBISHI, NISSAN, PEUGEOT, PORSCHE, SUBARU, SUZUKI, TATA, TOYOTAand VOLVO, BMW M PERFORMANCE, CARLSSON, MOKE, M’Z SPEED និង SWIFT។

ដោយ​ឡែក​សម្រាប់​ក្រុមហ៊ុន​ផលិត​​ម៉ូតូ​ទាំង ២៦ ម៉ាក​មាន៖ APRILIA, BENELLI, BMW, CF MOTO, DUCATI, GPX, HANWAY, HARLEY-DAVIDSON, HONDA BIGBIKE, HYOSUNG, KAWASAKI, LAMBRETTA, LIFAN, MOTO GUZZI, MV AGUSTA, NKT, PEUGEOT, PIAGGIO, ROYAL ALLOY, ROYAL ENFIELD, RYUKA, SUZUKI, TRIUMPH, VESPAYAMAHA និង ZONTES។

Loading...