បុកទីផ្សារ ខ្លាំងណាស់ ស្មាតហ្វូនកាមេរ៉ា ៤ គ្រាប់ មិនដឹងជ្រើសមួយណាកប់ជាងគេ តែមានមួយដែលតម្លៃថោក ហើយថតស្អាត កម្លាំងខ្លាំងទៀត !

768

ចាប់ផ្តើមពីខែ កក្កដា ឆ្នាំ២០១៩ មក យើងបានដឹងហើយថា ស្មាតហ្វូនដែលល្បីៗ គឺសុទ្ធតែមានបំពាក់ កាមេរ៉ារហូតដល់ទៅ៤គ្រាប់ដូចជាស្មាតហ្វូនរបស់ OPPO ជាដើម។ នៅពេលដែលឃើញច្រើនគ្រាប់បែបនេះ ប្រិយមិត្តភាគច្រើនច្បាស់ជាឆ្ងល់ហើយ ថាយកទៅធ្វើអ្វីខ្លះបានច្រើនបែបនេះ? ចំលើយដ៏ងាយស្រួល គឺមុខងារនៃកាមេរ៉ានីមួយៗ ប្រើសំរាប់ថតរូបស្ទាយផ្សេងៗគ្នា ដូចនេះ Len កាមេរ៉ាច្រើន គឺ អាចថតរូបបានកាន់តែច្រើនម៉ូដ ច្រើនសណ្ឋាន និង ច្រើនទំរង់ តាមចំណង់ចំណូលចិត្តមនុស្សសម័យថ្មី ដោយមិនចាំបាច់ទាញយកកម្មវិធីបន្ថែមឡើយ ។

ជាទូទៅកាមេរ៉ា ៤គ្រាប់គឺមាន កាមេរ៉ាមេ សំរាប់ថតរូបភាពទូទៅ, កាមេរ៉ាថតរូបទូលាយ Wide Angle, កាមេរ៉ាថតរូប Portrait និង កាមេរ៉ាថតរូបជិត Macro ដែលកំពុងតែមានភាពទាក់ទាញ និងពេញនិយមខ្លាំងនៅលើវិស័យស្មាតហ្វូន។ សមត្ថភាពថតរូបបានច្រើនទំរង់បែបនេះ ធ្វើអោយលោកអ្នកកាន់តែមាន ជំរើសល្អក្នុងការ ចាប់យកបរិយាកាសនៅជុំវិញខ្លួនប្រកបដោយភាពទាក់ទាញ និង សំបូរបែប។

ខាងក្រោមនេះ គឺជា Tip ខ្លះៗដែលនឹងនាំលោកអ្នកទៅមើលអំពីសមត្ថភាពស្មាតហ្វូនកាមេរ៉ា ៤គ្រាប់ ដែលអ្នកប្រើប្រាស់យ៉ាងច្រើនលើសលុបអាចពិចារណាបានមុននឹងជាវយកទៅប្រើប្រាស់បានតាមការគួរ៖

-ចាប់ផ្តើមពីស្មាតហ្វូនរបស់ OPPO ដោយគិតមកដល់ថ្ងៃនេះ OPPO គឺជាស្មាតហ្វូនឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ជំរើសនូវម៉ូឌែលទូរស័ព្ទច្រើនប្រភេទ ល្អទាំងការរចនារូបរាង សមត្ថភាពល្អឥតខ្ចោះ និង តម្លៃដ៏គួរ ឲ្យភ្ញាក់ផ្អើលសម្រាប់ អតិថិជនរបស់ពួកគេ៖

  • OPPO Reno2 F – 369$
  • កាមេរ៉ា 48MP + 8MP + 2MP + 2MP
  • RAM 8GB + ROM 128GB
  • កំលាំងថ្ម 4000mAh + VOOC 3.0 (20W)
  • បន្ទះប្រតិបត្តិការ MTK Helio P70

  • OPPO A9 2020 – 289$
  • កាមេរ៉ា 48MP + 8MP + 2MP + 2MP
  • RAM 8GB + ROM 128GB
  • កំលាំងថ្ម 5000mAh
  • បន្ទះប្រតិបត្តិការ Snapdragon 665

ក្រៅអំពី Reno 2 series ( Reno2 និង Reno2 F) A9 2020 និង A5 2020 ដែលបានបំលែងខ្លួនទៅជាទូរស័ព្ទដែលបំពាក់កាមេរ៉ា ៤គ្រាប់ និង ៤ស្ទីលខុសៗគ្នា មកស្វាគមន៍ការបិទទំព័រចុងឆ្នាំ2019នេះ ដោយលោកអ្នកអាចចូលទៅមើលផេកផ្លូវការរបស់ OPPO បាន គឺ OPPO Cambodia ។ បន្ទាប់មកគេក៏បានសង្កេតឃើញ ម៉ូឌែលរបស់ VIVO ដែលមានកាមេរ៉ាក្រោយ៤គ្រាប់ដូចគ្នា ប៉ុន្តែមិនសូវ បំពាក់នៅលើម៉ូឌែលទូរស័ព្ទច្រើនឡើយ។

  • VIVO V17 Pro – 449$
  • កាមេរ៉ា 48MP + 8MP + 2MP + 2MP
  • RAM 8GB + ROM 128GB
  • កំលាំងថ្ម 4100mAh
  • បន្ទះប្រតិបត្តិការ Snapdragon 675 AIE

VIVO S1 Pro (មកដល់ក្នុងពេលឆាប់ៗ) – 299$ (ផ្អែកទៅលើគេហទំព័រស្មាតហ្វូនរបរទេស) នៅពេលខាងមុខ យើងនិងឃើញវត្តមានរបស់ VIVO S1 Pro នៅក្នុងទីផ្សារស្រុកយើងដែរ។ ( Spec ខាងក្រោមយកពីទីផ្សារបរទេសដែលអាចមិនខុសគ្នាពេលនៅក្នុងប្រទេសកម្ពុជា)

  • កាមេរ៉ា 48MP + 8MP + 2MP + 2MP
  • RAM 8GB + ROM 128GB
  • កំលាំងថ្ម 4500mAh
  • បន្ទះប្រតិបត្តិការ Snapdragon 665

ក្រៅពី OPPO និង VIVO ថ្មីៗនេះមានម៉ាកស្មាតហ្វូនថ្មី ដែលខ្លួនតូចថ្លើមធំ ហ៊ានហក់ចូលទីផ្សារស្មាតហ្វូននៅកម្ពុជា ដោយបំពាក់កាមេរ៉ាក្រោយ ៤គ្រាប់ដូចគេឯង មិនខ្លាចរអែងចិត្តបងៗឡើយនោះ គឺ realme ។

តាមអ្វីដែលយើងបានសិក្សាកន្លងមកឃើញថា ស្មាតហ្វូន realme ត្រូវបានផលិតក្រោម សង្វាក់ផលិតកម្ម និង ការគ្រប់គ្រងគុណភាពជាមួយ OPPO ដែរ ក៏ប៉ុន្តែការរចនាប្រអប់វិញ ពណ៌លឿងដិត ឆើតឆាយ ត្រូវចិត្ត Team យុវវ័យតែម្តង ជាពិសេស Team Yellow ខប់ ខប់ណាស់ ។ ម៉ាកប្រេនថ្មីមួយនេះ ត្រូវបាននាំយកម៉ូឌែល ២ មកកាន់ប្រទេសកម្ពុជាបើកឆាកដំបូងកាលពីថ្ងៃទី 16 វិច្ឆិកា ឆ្នាំ 2019 ដែលមានម៉ូឌែល realme 5 និង realme 5 Pro ឡើងរង្គោះរង្កើរាមច្បងជាច្រើន ទាំងកម្លាំងថ្មប្រហាក់ប្រហែល ជាពិសេសគឺតម្លៃវាផ្ទាល់តែម្តង គឺថាស៊ីផុយ 279$។

  • realme 5 Pro – 279$
  • កាមេរ៉ា 48MP + 8MP + 2MP + 2MP
  • RAM 8GB + ROM 128GB
  • កំលាំងថ្ម 4035mAh + បច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0 (20W)
  • បន្ទះប្រតិបត្តិការ Snapdragon 712 AIE

  • realme 5 – 199$
  • កាមេរ៉ា 12MP + 8MP + 2MP + 2MP
  • RAM 4GB + ROM 128GB
  • កំលាំងថ្ម 5000mAh
  • បន្ទះប្រតិបត្តិការ Snapdragon 665

សង្កេតមើលទៅម៉ូឌែលទាំងពីររបស់ realme ឃើញថា realme 5 ដែលបំពាក់បន្ទះប្រតិបត្តិការ Snapdragon 665
ស្ថិតនៅក្រោមតំលៃ 200$ ហើយ realme 5 Pro ដែលបំពាក់បន្ទះប្រតិបត្តិការ Snapdragon 712 ស្ថិតនៅក្រោមតំលៃ 300$ គឺជាជំរើសដ៏សាកសម ជុំវិញកំរិតទូរសព្ទតំលៃសមរម្យ។

ប៉ុន្តែផលិតផលនីមួយៗ តែងតែមានចំណុចខ្លាំង និង ចំណុចខ្វះខាតរៀងៗខ្លួន ដូចនេះយើងមិនអាចនិយាយបានថា ផលិតផលមួយណាល្អដាច់ជាងគេបាននោះទេ។ ដូច្នេះលោកអ្នកអាច ធ្វើការសំរេចចិត្តទៅលើតំរូវការ និង ការចង់បានរបស់ខ្លួនឯងផ្ទាល់តែម្តង។ តែទោះបីជាយ៉ាងណា ស្មាតហ្វូនកាមេរ៉ា ៤គ្រាប់ជាជំរើសល្អបំផុត សំរាប់អ្នកប្រើប្រាស់ ព្រោះវាជាបរិបទថ្មី ដែលមនុស្សគ្រប់គ្នាតែងតែនិយាយបន្តគ្នាថាសម័យនេះហើយប្រើទូរស័ព្ទ កាមេរ៉ា ២ ឬ ៣ ម៉េចស្ទាវ ហេហេហេ៕

Loading...