កប់! Angkor Post ​ផ្សាយ​ផ្ទាល់ពិព័រណ៌​យានយន្ត​ទំនើប​ផុត​លេខលើ​លោកនៅថៃ កុំភ្លេច​តាមដាន

151

គេហទំព័រ Angkor Post ត្រូវ​បាន​អញ្ជើញ​ទៅ​ចូល​រួម​កម្មវិធី​ពិព័ណ៌​យានយន្ត​ធំ​បំផុត​លំដាប់ពិភពលោកនៅ​ប្រទេស​ថៃ ដែល​នឹង​ប្រារព្វ​ឡើង​ពី​ថ្ងៃ​ទី ២៩ វិច្ឆិកា ឆ្នាំ ២០១៩ ដល់ ១០ ធ្នូ ឆ្នាំ ២០១៩ ខាង​មុខ។ ដូច្នេះ​ក្រុម​ការងារ Angkor Post នឹង​ផ្សព្វផ្សាយ​ម៉ាក​យានយន្ត​ទំនើបៗ​ពី ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​ខ្នាត​អន្តរជាតិ Motor Expo លើក​ទី ៣៦ នេះ​ដល់ប្រិយមិត្តដែល​ស្រឡាញ់យានយន្ត​និង​ចង់​តាមដានពីរូបរាង​រថយន្តទាំង​សម្រាប់ដាក់លក់លើទីផ្សារ​និង​រថយន្ត​គំរូ​ប្លែកៗ​មិនធ្លាប់មាន។

ទន្ទឹម​នឹង​នេះ​ដែរ លោក Kwanchai Paphatphong ប្រធាន​​​ដឹកនាំ​រៀបចំ​ពិព័រណ៍​រថយន្ត​ធំ​នេះ លើក​ឡើង​ថា Motor Expo លើក​ទី ៣៦ ធ្វើ​ឡើង​ក្រោម​ប្រធានបទ «តោះ! ​ទៅ​បើកបរ​ទាំងអស់គ្នាឥឡូវ​នេះ» ដោយ​មាន​ក្រុមហ៊ុន​យានយន្ត​យ៉ាង​ច្រើន​ចូល​រួម​បង្ហាញ​ផលិតផល ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​រថយន្ត​​ចំនួន ៣៦ មកពី ៩ ប្រទេស​និង​ម៉ូតូ​​ ២៦ ក្រុមហ៊ុនមកពី ៨ ប្រទេសផ្សេងគ្នា ដែល​នឹង​ដាក់បង្ហាញ​សុទ្ធ​តែ​ស៊េរីទំនើបផុត​លេខតែម្តង។

ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​ៗលើ​ពិភពលោកទាំង ៣៦ ដែល​នឹង​ចូលរួម​បង្ហាញ​មាន៖ AUDI, BENTLEY, BMW, CHEVROLET, FORD, HONDA, HYUNDAI, ISUZU, JAGUAR, KIA, LAMBORGHINI, LAND ROVER, LEXUS, MASERATI, MAZDA, McLAREN, MERCEDES-BENZ, MG, MINI, MITSUBISHI, NISSAN, PEUGEOT, PORSCHE, SUBARU, SUZUKI, TATA, TOYOTAand VOLVO, BMW M PERFORMANCE, CARLSSON, MOKE, M’Z SPEED និង SWIFT។

ដោយ​ឡែក​សម្រាប់​ក្រុមហ៊ុន​ផលិត​​ម៉ូតូ​ទាំង ២៦ ម៉ាក​មាន៖ APRILIA, BENELLI, BMW, CF MOTO, DUCATI, GPX, HANWAY, HARLEY-DAVIDSON, HONDA BIGBIKE, HYOSUNG, KAWASAKI, LAMBRETTA, LIFAN, MOTO GUZZI, MV AGUSTA, NKT, PEUGEOT, PIAGGIO, ROYAL ALLOY, ROYAL ENFIELD, RYUKA, SUZUKI, TRIUMPH, VESPAYAMAHA និង ZONTES។

ហេតុដូច្នេះ​កុំ​ភ្លេច​ រង់ចាំ​តាមដាន​ការ​ផ្សាយ​ផ្ទាល់ពីយានយន្ត​ទំនើប​លើ​គេហទំព័រ​ www.angkorpost.net និង​ហ្វេសប៊ុកផេក Angkor Post នៅ​ថ្ងៃ​ទី ២៧ វិច្ឆិកាទាំងអស់គ្នា៕

Loading...