បិច​កាំភ្លើង​ដែល​ឃើញ​ក្នុង​ភាព​យន្ដ ពេល​នេះ​លេច​មុខ​នៅ​ប្រទេស​កម្ពុជា​

4952

បិច​កាំភ្លើង ដែល​បង​ប្អូន​ធ្លាប់​តែ​ឃើញ​ក្នុង​ខ្សែ​ភាពយន្ដ​បរទេស​នោះ ពេល​នេះ​បាន​លេច​មុខ​នៅ​ប្រទេស​កម្ពុជា​ហើយ ដែល​ជា​ប្រភេទ​អាវុធ​តូច តែ​អាច​សម្លាប់​មនុស្ស​បាន​យ៉ាង​ងាយ។

លោក ដួង តារា ​បាន​បង្ហាញ​នូវ​រូបភាព​អាវុធឆ្នៃមួយប្រភេទនេះ ដើម្បីជាកត់សម្គាល់បន្ត ហើយ​ក៏​បាន​ផ្តែផ្តាំឲ្យបងប្អូន​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន ប្រសិន​បើបានប្រទះឃើញ​មេត្តារាយ​ការណ៍បន្ទាន់​មកកាន់សមត្ថកិច្ច។

លោក ដួង តារា បានសរសេររៀបរាប់ថា៖ “សូមប្រយ័ត្ននេះជាកាំភ្លេីងច្នៃ ព្រឹកមិញខ្ញុំទទួលបានរូបនេះពីប្អូនប្រុសម្នាក់​ ដំបូងខ្ញុំគិតថាជាប្រដាប់វាស់ខ្យល់កង់ឡាន​ តែតាមពិតគឺជាកាំភ្លេីងច្នៃបាញ់គ្រាប់ប្រាហា​ យកមកពីប្រទេសថៃ​ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន​។ នេះក៏មិនមែនជាប៊ិចសៀតក្នុងហោប៉ៅអាវដែរ។ សូមប្រយ័ត្ន​ ! បេីឃេីញ​ សូមប្រាប់សមត្ថកិច្ច។ សូម​ Share អោយគ្នាដឹងផង​”៕

Loading...