ពីរោះកប់! ម្ចាស់ហាងពេជ្រ យកបទ កែវ វាសនា មកច្រៀងលេង មានអ្នក Share ជាងមួយម៉ឺនដង

7864

ម្ចាស់​ហាង​ពេជ្រ​រូប​ស្រស់​ម្នាក់​នៅ​ព្រែកព្នៅ ដែល​ចូល​ចិត្ត​ច្រៀង​លេង​កម្សាន្ត បាន​យក​ចម្រៀង​មួយ​បទ​​របស់​លោក កែវ វាសនា មក Cover ជា​បទ​ស្រី ស្រាប់​តែ​មាន​អ្នក​ចែក​រំលែក​ជាង​មួយ​ម៉ឺន​ដង និង​ចុច​ស្ដាប់​ជិត​៤០​ម៉ឺន​ដង ត្រឹម​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បទ​ចម្រៀង ដែល​ម្ចាស់​ហាង​ពេជ្រ​ឈ្មោះ ទ្រី ដាណា យក​មក​កែ​សម្រួល​ច្រៀង​ឡើង​វិញ មាន​ចំណង​ជើង​ថា “អ្នក​ចាស់​ចាំ​បង”។ តាម​ពិត​បទ​នេះ ជា​សំនៀង​ដើម​របស់​លោក កែវ វាសនា ដែល​មាន​ចំណង​ជើង​ថា “អ្នក​ចាស់​ចាំ​អូន” ប៉ុន្តែ​ម្ចាស់​ហាង​ពេជ្រ បាន​ប្ដូរ​ទំនុក​ជា​បទ​ស្រី រួច​ក៏​ច្រៀង​ឡើង​វិញ​គ្រាន់​ជា​ការ​កម្សាន្ត​ប៉ុណ្ណោះ។

បទ​ចម្រៀង​នេះ ត្រូវ​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​កន្លង​ទៅ ហើយ​មាន​អ្នក​ចុច​ស្ដាប់​បន្ត​បន្ទាប់ និង​ចែក​រំលែក​ត​គ្នា​ជា​ច្រើន​ដង រហូត​ដល់​អ្នក​ស្រី ទ្រី ដាណា សម្រេច​ចិត្ត​ថត​ជា MV ទៀត​ផង។ ទោះ​បែប​នេះ​ក្ដី ម្ចាស់​ហាង​ពេជ្រ​រូប​ស្រស់ បាន​បញ្ជាក់​ហើយ​ថា ការ​ច្រៀង​នេះ គឺ​គ្រាន់​ជា​ការ​កម្សាន្ត​ប៉ុណ្ណោះ មិន​មែន​ចង់​ក្លាយ​ជា​អ្នក​ចម្រៀង​ទេ។

ស្ដាប់ និង​ទស្សនា​បទ​ចម្រៀង៖

Loading...