មក​ដឹង​ហេតុផល ​ស្ពាន​អ្នក​លឿង ​ខូច​ខាត​ខ្លាំង ​មិន​ទាន់​មាន​អ្នក​ជួសជុល

451

 

ពល​រដ្ឋ​ដែល​តែង​ធ្វើ​ដំណើរ​ផ្លូវ​ជាតិ​លេខ​១ ​ឆ្លង​កាត់​ស្ពាន​អ្នក​លឿង​ត្រើយ​ខាង​កើត ​មាន​ការ​រិះគន់​ខ្លាំង​ចំពោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​មិន​បាន​ជួយ​ថែ​ទាំ ​និង​ជួសជុល​ឡើង​វិញ​នៅ​កន្លែង​ដែល​មាន​គ្រោះ​ថ្នាក់​ចរាចរ។

នៅ​ស្ពាន​នេះ ​មាន​កន្លែង​ខូច​ខាត​ដោយ​គ្រោះ​ថ្នាក់​ដល់​ទៅ​៣​កន្លែង។ ហើយ​ប្រជាជន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ ​មើល​ហើយ​ទើស​ភ្នែក​ជា​ខ្លាំង ត្បិត​អី​ស្ពាន​នេះ​ពិត​ជា​ស្រស់​ស្អាត ​មិន​គួរ​ណា​មាន​កន្លែង​បែក​បាក់​យ៉ាង​នេះ ​ហើយ​នៅ​មិន​ទាន់​ជួសជុល​នោះ​ទេ។

បើ​តាម​លោក អ៊ុន សុធា​ ប្រធាន​មន្ទីរសាធារណៈការ ​និង ​ដឹកជញ្ជូន​ ខេត្ត​ព្រៃវែង ​បញ្ជាក់​ថា​ ស្ពាន​អ្នក​លឿង​ គ្រប់គ្រង​ដោយ​នាយកកដ្ឋាន​ ផ្លូវ​ល្បឿន​លឿន ​របស់​ក្រសួង​សាធារណះការ​ និង​ដឹក​ជញ្ចូន​ រី​ឯ​ខាង​ពិនិត្យ​មើល​ការងារ​បច្ចេកទេស​ខាង​ភាគី​ ជប៉ុន ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ។ ​ស្ពាន​នេះ​ ប្រើ​គ្រឿង​បន្លាស់​សុទ្ធ​តែ​នាំ​ពី​ជប៉ុន​មក ​ដូច្នេះ​ត្រូវ​ប្រើ​ពេល​យូរ​ទើប​ដឹក​ដល់​កម្ពុជា។ ខណៈ​ដែល​រឿង​កាន់​តែ​ធ្វើ​ឱ្យ​យូរ​ទៀត​នោះ ​គឺ​អ្នក​បង្ក ​ក៏​មិន​បាន​ចូល​ខ្លួន​ដោះ​ស្រាយ​ដែរ ព្រោះ​សំណង​នៃ​ការ​បុក​ស្ពាន​នេះ​ក៏​ច្រើន​ខ្លាំង​ដែរ៕

 

Loading...