ផ្អើល​លែង​ក្រពើ​ចូលកសិន្ទុអង្គរ អាជ្ញាធរអប្សរាប្រកាស​ហាមឃាត់លែងសត្វគ្រប់ប្រភេទ

156

អាជ្ញាធរជាតិ​អប្សរា​បាន​ចេញសេចក្តី​ប្រកាស​ហាម​ប្រាម​ ពលរដ្ឋខ្មែរ​ក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិ​គ្រប់រូប មិន​ឲ្យ​លែង​សត្វគ្រប់ប្រភេទ​ចូល​ក្នុងកសិន្ទុប្រាសាទ​អង្គរឡើយ។

សេចក្តី​ប្រកាស​នោះ​បាន​បញ្ជាក់ច្បាស់ៗ​ថា ក្នុងន័យសាសនា កសិន្ធុទឹកប្រាសាទត្រូវបានកសាងឡើងប្រដូចជាមហាសមុទ្រព័ទ្ធជុំវិញភ្នំព្រះសុមេរុ ដែលមានប្រាសាទនានានៅកណ្តាលជាតំណាង។ ម្យ៉ាងវិញទៀត កសិន្ធុប្រាសាទដែលបានស្តាររួច ត្រូវបានបញ្ចូលទឹកជាប្រចាំ ដើម្បីរក្សាទឹកទុកក្នុងរដូវប្រាំង ក្នុងគោលបំណងទ្រទ្រង់រចនាសម្ព័ន្ធប្រាសាទទាំងមូលឱ្យបានរឹងមាំ។

ទន្ទឹមគ្នានេះដែរ ប្រាសាទក៏ជាកន្លែងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិផ្តិតយករូបភាពអនុស្សាវរីយ៍ ហើយក្រុមការងារបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា តែងតែមកបំពេញការងារសម្អាតវារីជាតិជាប្រចាំ ហេតុដូច្នេះ​សូមពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួម​គោរព​តាម​​ការហាមប្រាមទាំងអស់គ្នា៕

ដោយ៖ រតនា

Loading...