រន្ធត់! ក្រុម​លេខ​ពីរ​ល្អ​បំផុត ៤ ហើយ​ជាប់​​ឡើង​ទៅវគ្គបន្ត សល់កម្ពុជា​ម្នាក់​​ឯង​គត់​កំពុង​បន់ស្រន់បានទៅនឹងគេ

7352

នៅ​ពេល​នេះ​តារាង​ក្រុម​លេខ​ពីរ​ល្អ​បំផុត​ចំនួន ៤ ហើយ​បាន​ជាប់​ឡើង​ទៅវគ្គបន្តពានរង្វាន់ AFC U19 Championship 2020 នៅ​ប្រទេសអ៊ូសបេគីស្ថាន ដោយ​ទុក​កម្ពុជា​ឲ្យ​នៅ​សល់តែ​ឯង​រង់ចាំ​អ៊ុតលទ្ធផល​ការ​ប្រកួត​ក្រុម​នៅពូល A ទាំងភ័យខ្លួន។

ក្រុមពីលេខ ១-៤ បានជាប់ (Q) ទៅវគ្គបន្ត ខណៈកម្ពុជា​លេខ ៥ ត្រូវរង់ចាំអ៊ុតបន្ត

ក្រុម​លេខ​ពីរ​ល្អ​បំផុត​ចំនួន ៤ ដែល​បាន​ជាប់​ឡើង​ទៅវគ្គបន្ត​មាន ឡាវ (GD= +7) និង​ពិន្ទុ ៧, វៀតណាម (GD= +6) និងពិន្ទុ ៧, យេមែន (GD= +4) និងពិន្ទុ ៧ និង អ៊ូសបេគីស្ថាន (GD= +4) និងពិន្ទុ ៧ ខណៈ​កម្ពុជា​ GD= +3 និងពិន្ទុ ៦។

កៅអីក្រុម​លេខពីរ​ល្អបំផុតចុងក្រោយ​សម្រាប់កម្ពុជា​កាន់តែ​ក្តៅហើយ​ពេលនេះ ដោយ​ត្រូវ​រង់ចាំ​អ៊ុតមើល​លទ្ធផល​ប្រកួត​ក្រុម​នៅពូល A ដែល​នឹង​ធ្វើ​ឡើង​ចាប់ពីថ្ងៃ​ទី ២២ វិច្ឆិកា ឆ្នាំ ២០១៩ ដល់ ថ្ងៃ​ទី ៣០ វិច្ឆិកា ឆ្នាំ ២០១៩ នេះ។ ក្រុម​ទាំង ៤ នៅ​ពូល A មាន អ៊ីរ៉ាក់ អូម៉ង់ ប៉ាឡេស្ទីន គុយវែត និង​ប៉ាគីស្ថាន៕

អត្ថ​បទ៖ រតនា

Loading...