អបអរ! កម្ពុជា​បន្ត​ក្តីសង្ឃឹម​ជាប់​ជា​​ក្រុមល្អ​បំផុត​លេខ ២ ឡើង​​វគ្គបន្ត ក្រោយ​​ឈ្នះ​ព្រុយណេ ៣-០

1015

ក្រុម​បាល់ទាត់ជម្រើសជាតិ​យុវជន​អាយុក្រោម ១៩ ឆ្នាំ ឬ U-19 កម្ពុជា​ បាន​យក​ឈ្នះក្រុម​យុវជនព្រុយណេក្នុង​លទ្ធផល ៣-០ ឈរ​នៅ​តំណែង​លេខពីរក្នុង​ពូល G ខណៈ​ថៃ​ជា​ក្រុម​លេខ​បី ធ្លាក់ដោយ​ស្វ័យ​ប្រវត្តិ ក្រោយ​ចាញ់ម៉ាឡេស៊ី ០-១។

ត្បិត​ថា​ឈរ​នៅ​តំណែង​លេខ ២ ក្នុង​ពូល G តែ​កម្ពុជា​ត្រូវ​រង់​ចាំ​អ៊ុត​មើល​បន្ត​ទៀត​ថា ​អាច​ជាប់ជាក្រុមល្អ​បំផុត​លេខ​២ ទាំង​៤ ក្នុង​ចំណោម​ក្រុមមក​ពីពូលទាំង ១១ ដែល​អាច​ឡើង​ទៅវគ្គបន្តបាន​ឬយ៉ាង​ណា។ ក្នុង​ចំណោម​ពូល​ទាំង ១១ មាន​តែ​ក្រុម​ល្អ​បំផុត​លេខ ២ ចំនួន ៤ ក្រុម​ប៉ុណ្ណោះ ដែល​អាច​កក់កៅអីឡើង​ទៅប្រកួត​វគ្គបន្ត​នៅ​ប្រទេសអ៊ូសបេគីស្ថាន។

បើ​មើល​តាម​តារាង​បណ្តោះអាសន្ន​នៃ​ក្រុម​ដែល​ល្អ​បំផុត​នៃ​ពូល​នីមួយៗ ឡាវ និង​ វៀតណាម ក្លាយ​ជា​ក្រុម​លេខ ២ ល្អបំផុត​ ត្រូវបា​នជ្រើសរើស​ឡើង​ទៅវគ្គ ១៦ ក្រុម​ដែល​នឹង​ធ្វើ​ឡើង​​នៅ​ប្រទេស អ៊ូសបេគីស្ថាន ឆ្នាំ ២០២០។ ដូច្នេះ​បាន​ន័យ​ថា​នៅ​សល់តែ​ក្រុម​ល្អបំផុត​លេខពីរចំនួន ២ ក្រុម​ទៀត​ប៉ុណ្ណោះ ដែល​ត្រូវ​រង់​ចាំ​អ៊ុត​មើល​ថា​បាន​ឡើង​ទៅវគ្គ​បន្ត​ទៀត៕

ទិន្នន័យ​បណ្តោះអាសន្ន៖ អក្សរ Q មានន័យ​ថា Qualified ឯ E (Elimintated) 

តាម​តារាង​ខាង​លើ ប្រទេស អ៊ូសបេគីស្ថាន (លេខរៀងទី ៤ ជា​ម្ចាស់ផ្ទះ) ឯកម្ពុជានៅលេខរៀងទី ៥ ត្រូវ​រង់ចាំអ៊ុតមើលបន្តទៀត ថាបានជាប់ជាក្រុមលេខពីរល្អបំផុត​ឬយ៉ាងណា តែ​បច្ចុប្បន្ន​តាម​ស្ថិតិបាន​បង្ហាញ​ថា​អាច​មាន​លទ្ធភាពទៅវគ្គ​បន្ត៕

ដោយ៖ រតនា

Loading...