បក​ស្រាយ ​កម្ពុជាបាន​ឡើង​វគ្គបន្តពានរង្វាន់ AFC U-19 ត្រូវ​មើល​លើជើង​ថៃ​និង​ម៉ាឡេស៊ី (វីដេអូ)

1811

ក្រោយ​កម្ពុជា​បាន​សាង​ប្រវត្តិសាស្ត្រ​ជា​លើក​ទីពីរ​យក​ឈ្នះ​ក្រុម​បាល់ទាត់ U-19 ឆ្នាំ​របស់​ថៃ​កាលពីថ្ងៃ​ទី ៨ វិច្ឆិកា ឆ្នាំ ២០១៩ អ្នក​គាំទ្រ​ជា​ច្រើន​នៅ​កំពុង​មាន​មន្ទិល​រឿង​អនាគត​ក្រុម​បាល់ទាត់ U-19 កម្ពុជា ថា​តើ​អាច​មាន​ឱកាស​បាន​ឡើង​វគ្គ​បន្ត​បាន​លុះត្រាមាន​ករណីណាខ្លះ។

ពាក់ព័ន្ធ​រឿងកម្ពុជា​អាច​ឡើង​វគ្គ​បន្ត​បាន​ឬ​យ៉ាង​ណា ពិធីករ​បាល់ទាត់ប៉ុស្តិ៍ទូរទស្សន៍ MYTV លោក ស៊ីថូ ណាថាន់ រួម​នឹង​ប្រិយមិត្ត​ជា​អ្នក​ខមមិន​ម្នាក់ឈ្មោះ គីន ពិសិដ្ឋ បាន​បកស្រាយ​ស្រដៀងគ្នា​ថា «បើថៃឈ្នះម៉ាឡេ១-០ហើយកម្ពុជាឈ្នះព្រុយណេទោះប៉ុន្មានគ្រាប់ក៏ដោយគឺកម្ពុជាឈរលេខ១ ម៉ាឡេលេខ២ ហេតុអ្វី? ព្រោះបើតាមរូបមន្តគឺលក្ខខណ្ឌទី១ Points in head to head មិនអាចយកមកគិតបានទេព្រោះក្រុមទាំងបីសុទ្ធតែមាន ៣ពិន្ទុពី Points in head to head រៀងខ្លួន»។

ចូលលក្ខខណ្ឌទី២វិញ Goals difference in head to head ក៏នៅតែមិនអាចព្រោះក្រុមទាំងបីសុទ្ធតែមាន GD = 0 រៀងខ្លួន ( កម្ពុជា ៤-៥ ម៉ាឡេ តែឈ្នះថៃ២-១ ) ( ម៉ាឡេ ០-១ថៃ តែឈ្នះកម្ពុជាវិញ ៥-៤ ) ( ថៃ១-២ កម្ពុជា តែឈ្នះម៉ាឡេវិញ ១-០ ) នោះនឹងដល់លក្ខខណ្ឌទី៣ Goals scored in head to head រវាងក្រុមទាំងបី កម្ពុជាស៊ុតចូលម៉ាឡេ៤+ ថៃ២ = ៦គ្រាប់ លេខ១ ម៉ាឡេស៊ុតចូលកម្ពុជា៥គ្រាប់ លេខ២ និងថៃស៊ុតចូលកម្ពុជា១+ម៉ាឡេ១ = ២គ្រាប់ នៅលេខ៣ ។

មានករណីមួយដែលថៃអាចឈរលេខមួយគឺត្រូវឈ្នះម៉ាឡេឲ្យបាន២គ្រាប់ដាច់ឡើង ព្រោះពេលនោះ GD របស់ថៃនឹងមាន +1 ឡើង ឈរលេខ១ កម្ពុជា GD = 0 លេខ២ និងម៉ាឡេ GD -1 ចុះក្រោម ឈរលេខ៣។ ឯករណីមួយទៀត​គឺ កម្ពុជាឈ្នះព្រុយណេហើយ (ត្រឹម ២១ ឬ​ ២០ ​ចុះក្រោម) នៅ​តែ​ឈរ​លេខ៣ គឺថៃឈ្នះម៉ាឡេត្រឹម១គ្រាប់តែមានការស៊ុតចញ្ចូលទីច្រើនដូចជា ៥-៤ឡើង នោះ Goals scored ម៉ាឡេនឹងមាន៩គ្រាប់លេខ១ ថៃ Goals scored ៦ លេខ២ កម្ពុជា Goals scored ៦ គ្រាប់លេខ ៣ ដោយសារអ្វី ​គឺ​ដោយ​សារ​តែ​ Goals difference របស់កម្ពុជាគិតគ្រប់ការប្រកួតក្នុងពូលចាញ់ថៃ។ និយាយរួមលទ្ធភាពរបស់កម្ពុជាដែលឈរលេខ៣មានតិចណាស់ ចំពោះថៃបើចង់ឈរលេខ១គឺត្រូវឈ្នះម៉ាឡេយ៉ាងតិច២គ្រាប់ដាច់ឡើង ពេលនោះម៉ាឡេនឹងឈរលេខ៣វិញព្រោះ GD របស់ម៉ាឡេនឹង (-) GD កម្ពុជា 0 ឯGD របស់ថៃនឹង +។

បីប្រកួត​កន្លង​មក កម្ពុជាយក​បាន​ ៦ ពិ​ន្ទុក្នុង​ដៃ ដោយ​ឈរ​នៅ​លេខ​ពីរ​ពីលើ​ថៃក្នុង​ពូល G ហើយ​នៅ​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកាល្ងាច​នេះ កម្ពុជា​ត្រូវ​តទល់ជាមួយ​ក្រុមព្រុយណេនៅម៉ោង ៦ ដោយ​ធ្វើ​យ៉ាង​ណា​ត្រូវ​ស៊ុត​យកគ្រាប់បាល់ឲ្យ​ឈ្នះ​បានលទ្ធភាព​ដែល​អាច​ធ្វើ​ទៅបាន ខណៈ​ថៃ​និង​ម៉ាឡេស៊ីកំពុងប្រកួត​គ្នា ដោយ​ចប់តង់ទីមួយលទ្ធផលត្រឹម ០-០៕

ដោយ៖ រតនា

Loading...