គ្រូថៃ​ថា ​ចាញ់​យប់នេះ ព្រោះអាជ្ញាកណ្តាល​និង​កីឡាករ​កម្ពុជា​លេង​ខូច

1730

ក្រុម​យុវជនជម្រើសជាតិ​ថៃអាយុក្រោម ១៩ ឆ្នាំ បាន​បរាជ័យ​លើ​ថ្វីជើង​ក្រុម​យុវជនជម្រើសជាតិ​កម្ពុជា​ ក្នុង​លទ្ធផល ២-១ នាប្រកួត​នៅ​ពហុកីឡដ្ឋានជាតិ​នៅយប់ថ្ងៃ​ទី ០៨ វិច្ឆិកា ឆ្នាំ ២០១៩ នេះ តែ​ជំនួយការគ្រូប​ង្វឹក​ថៃ​លើក​បញ្ហា​ពីរ ដែល​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​ចាញ់ក​ម្ពុជា។

ជំនួយការ​គ្រូបង្វឹក​ជម្រើសជាតិ​ថៃ បាន​និយាយថា «យើប​បាន​របូត​គ្រាប់បាល់ចំនួន ២ គ្រាប់ក្នុង​តង់ទី១ ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ដល់យើង​វាមាន​រឿង២ យ៉ាង គឺ​ទី១ បញ្ហា​អាជ្ញាកណ្តាល​និង​រឿង​ទី២ គឺ​ទាក់ទង​នឹង​គីឡាករកម្ពុជា ពួកគេ​បាន​ព្យាយាមលេង​ពន្យាពេល និង​ធ្វើ​ពុត​ជា​ឈឺ​មិន​ក្រោម ២០ ដងនោះទេ។ យើង​គិត​ថា​ម៉ាឡេស៊ីគឺ​ជា​ក្រុម​ល្អ​មួយ ប៉ុន្តែ​យើង​គិត​ថាយើង​អាច​ឈ្នះពេល​ប៉ះជាមួយ​ម៉ាឡេស៊ីនៅ​ប្រកួត​បន្ទាប់»។

ងាកមក​គ្រូបង្វឹក​កម្ពុជា​លោក Koji Gyotoku វិញ​បាន​និយាយ​ថា កូន​ក្រុមលោក​លេង​បាន​ល្អគ្រប់គ្នា ហើយ​សមនឹង​ទទួល​ជយជំនះ​នេះ​បំផុត។ យ៉ាង​ណា​លោក​នឹង​រៀបចំក្រុម​ឲ្យ​កាន់តែ​ល្អ​ថែម​ទៀត ពេលប្រកួតជាមួយនឹង​ព្រុយណេ៕

ដោយ៖​ រតនា

Loading...