ក្រោយផ្ទុះការរិះគន់រឿងលែងកូនក្រពើចូលទក្សិណអង្គរ លោកជំទាវ ហ៊ុន ស៊ីណាត បានចេញមុខបកស្រាយលើគណនីយហ្វេសប៊ុករបស់ខ្លួនភ្លាមៗតែម្តង។
លោកជំទាវបានសរសេរដូច្នេះថា «ថ្ងៃនេះមានអ្នកជេរខ្ញុំច្រើនដោយសាព្រលែងក្រពើ អ្នកដែលជេរខ្ញុំសូមអនុមោទនាទទួលយកទាំងអស់ តែក្មេងស្ទូចបានទីនោះខ្ញុំទិញវាព្រលែងវិញទៅ ។ ម្យ៉ាងទៀតខ្លួនខ្ញុំមិនបានឃើញបម្រាមហាមឃាត់មិនឲ្យលែង កូនត្រី កូនក្រពើនោះទេ។»
ក្រៅពីនោះ មនុស្សដែលស្គាល់លោកជំទាវថាជាមនុស្សចូលចិត្តធ្វើបុណ្យកុសល្យដែលមានគណនីយហ្វេសប៊ុកឈ្មោះ Sophal Battambang បានអះអាងថា «តាមពិតការព្រួយបារម្មណ៍របស់បងប្អូនប្រជាពលក៏មិនខុសដែរ តែសម្រាប់អ្នកមីង ស៉ីណាត ក៏គ្មានបំណងអាក្រក់អីដែរព្រោះកូនក្រពើគឺកើតចេញពីមេក្រពើ ចឹងបើក្រពើនោះខាំមនុស្សមែនមេវាច្បាស់ជាខាំមនុស្សហើយ បើចង់ចាប់ទាល់តែចាប់ទាំងអស់ ដោយសាចិត្តបុណ្យឃើញក្មេងៗចាប់ក៏អោយលែងវិញទៅព្រោះអោយជួបជុំមេកូនវាវិញ ហើយគិតថាជាក្រពើអ្នកតាហើយបានមានកូនពូនជាចៅនោម្តុំប្រាសាទ ។ មនុស្សគិតមិនដូចទេវតាគិតទេ ខុសឆ្គងសូមមេត្តាអធ្យាស្រ័យ ព្រោះអ្នកមីងគ្មានបំណងអាក្រក់អ្វីនោះទេក្រៅពីគិតរឿងបុណ្យបាប។»
ខណៈនេះអាជ្ញាធរអប្សរារួមទាំងមន្ត្រីពាក់ព័ន្ធបាននាំគ្នាចេញប្រតិបត្តិការ ចាប់កូនក្រពើត្រឡប់មកវិញ មិនថាប្រើគ្រប់វិធីយ៉ាងណានោះទេ តែបានអះអាងថា កូនក្រពើនៅតូច ដូច្នេះសូមបងប្អូនពលរដ្ឋកុំទាន់ព្រួយបារម្ភខ្លាំងពេក ព្រោះវាមិនទាន់អាចបង្កគ្រោះថ្នាក់ដល់មនុស្សបានទេ៕
ដោយ៖ រតនា