លោកជំទាវព្រលែងកូនក្រពើចូលទក្សិណអង្គរ តែ​អះអាង​ថាមិនអីព្រោះចង់​ឲ្យ​ក្រពើកាន់សិល (វីដេអូ)

6674

ពលរដ្ឋ​នាំ​គ្នា​ព្រួយបារម្ភពីសុវត្ថិភាព​កូនចៅ ក្រោយ​លោក​ជំទាវ ហ៊ុន ស៊ីណាត បាន​បង្ហោះវីដេអូពីការព្រលែងកូនក្រពើមួយក្បាល​ចូលទក្សិណអង្គរ ដោយ​ខ្លាច​ថា​ពេលកូនក្រពើនោះធំបង្ករគ្រោះថ្នាក់ផ្សេងៗដល់មនុស្ស។

បើតាម​គណនីយហ្វេសប៊ុក​មួយឈ្មោះ Rambo Phon បាន​បង្ហោះ​រូបភាពនិង​វីដេអូ​ដែល​លោក​ជំទាវ ហ៊ុន ស៊ីណាត​ ព្រលែង​កូនក្រពើចូល​ទក្សិណអង្គរដូច្នេះ​ថា៖ «បងប្អូនមានកូនមានចៅសូមប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ព្រោះកាលពីម្សិលម្ង៉ៃ លោកជំទាវគាត់បានលែងក្រពើមួយក្បាលចូលទឹកទក្សិណអង្អរ។ នេះវានៅតូចដូចជាមិនទាន់អីទេ តែពេលវាធំ មិនដឹងជាបង្កផលប៉ះពាល់អីខ្លះនោះទេ។ តែឥឡូវលោកជំទាវ គាត់បានលុបផុសបាត់ហើយ តែទោះលុបផុសនឹងក៏ដោយ ក៏ក្រពើកំពុងនៅក្នុងទក្សិណនៅឡើយដែរ។ ប្រយ័ត្នៗទៅបងប្អូន!»

ឆ្លើយ​តបទៅ​នឹង​ការ​ព្រួបារម្ភរបស់​បងប្អូនពលរដ្ឋ គណនីយផ្ទាល់របស់​លោក​ជំទាវ ហ៊ុន ស៊ីណាត បាន​បង្ហោះ​ថា «ម្សិលម្ង៉ៃ​បាន​ព្រលែងក្រពើ​នៅមុខ​អង្គរ​មួយក្បាល​មាន​បងប្អូន​កូនក្មួយ​ភ័យ​ថា​ដល់ពេល​វាធំគិត​ម៉េចទៅ។ ខ្ញុំ​គិត​ថា​លែង​មុខ​អង្គរឲ្យ​វាកាន់ធម៌កាន់អារ វាគ្រាន់បើលែង​មនុស្ស​ចិត្ត​តិរិច្ឆាន មិនដឹង​គុណធម៌​គុណទោស ចង់​តែ​បំផ្លាញអ្នក​ដ៏ទៃ»៕

Loading...