សុទ្ធ​តែ​ខ្មែរ ​​ចាប់​ជំរិត​ក្មេង​វៀតណាម ​ទារ​ប្រាក់​ពី​ឪពុក​ម្ដាយ​នៅ​ខេត្ត​ស្វាយ​រៀង​

192

មាន​ករណី​ចាប់​ជំរិត​ក្មេង​វៀតណាម ​ហើយ​ទូរសព្ទ​ទៅ​ឪពុក​ម្ដាយ ​ដើម្បី​យក​ប្រាក់​មក​លួស ​នៅ​ខេត្ត​ស្វាយ​រៀង។ ដោយ​ក្រុម​ជន​សង្ស័យ​សុទ្ធ​តែ​ជា​ខ្មែរ ​ហើយ​ក្មេង​ដែល​ត្រូវ​ចាប់​ជំរិត​នោះ​ជា​ជន​ជាតិ​វៀតណាម។

តាម​ពាក្យ​បណ្ដឹង​របស់​ ឡេង ធីង៉េ ភេទស្រី អាយុ ៦៥ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្ន ភូមិហ្គរណយ ឃុំនិនឌៀង ស្រុកចូវថាន់ ខេត្តតៃនិញ ប្រទេសវៀតណាម បានមកដាក់ពាក្យប្ដឹង​ជន​មួយ​ក្រុម​ដែល​បាន​ចាប់​ខ្លួន​កូន​របស់​អ្នក​ស្រី ​ហើយ​ទូរសព្ទ​ទា​ប្រាក់​នៅ​ខេត្ត​ស្វាយ​រៀង។ ​ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​នេះ​ហើយ ​សមត្ថកិច្ច​នៅ​ខេត្ត​បាន​ចាត់​វិធានការ​ភ្លាម​ៗ ​រហូត​កំណត់​បាន​មុខ​សញ្ញា​៥​នាក់។ ជន​សង្ស័យ​ទាំង​៥​នាក់​នេះ ​បាន​ចាប់​បង្ខាំងមនុស្សនៅផ្ទះសំណាក់​ ស សារឿន នៅ​ខាងកើតស្ពានអ្នកលឿង។

កម្លាំងបានប្រតិបត្តិការឆែកឆេរនៅផ្ទះសំណាក់ ស សារឿន ស្ថិតនៅភូមិ០៥ ឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង។ ដោយបានរកឃើញមនុស្សចំនួន ១១នាក់ ស្រី ០៣នាក់ក្នុងនោះជនសង្ស័យចំនួន ០៥នាក់៖​ ១.ឈ្មោះ ហួច សៅ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី មានទីលំនៅបច្ចុប្បន្នភូមិលេខ១ សង្កាត់លេខ៥ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ២.ឈ្មោះ ហួរ តាម ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្នភូមិបាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ៣.ឈ្មោះ ផាម ប៊ិតញឺ ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរចុងភៅ មានទីលំនៅបច្ចុប្បន្នក្រុម១ ទីប្រជុំជនកឹងយួក ស្រុកកឹងយួក ខេត្តឡុងអាន ប្រទេសវៀតណាម។ ៤.ឈ្មោះ ស៊ាង បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅបច្ចុប្បន្នភូមិអូឈើនាល ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។ ៥.ឈ្មោះ រ័ត្ន សុខ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕

Loading...