រូបថតអតីតថ្នាក់ដឹកនាំសំខាន់ៗអតីតគណបក្សសង្គ្រោះជាតិ CNRP ដែលមានទាំងទណ្ឌិត សម រង្ស៉ី និងក្រុមឧទ្ទាមក្រៅច្បាប់ ៨នាក់ទៀត ត្រូវបានទាហានឈុតខ្មៅរបស់ប្រទេសថៃ យកទៅបិទនៅច្រកព្រំដែនថៃ-កម្ពុជា នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
រូបថតទណ្ឌិត សម រង្ស៉ី និងអតីតថ្នាក់ដឹកនាំសំខាន់ៗអតីត CNRP សរុប៩នាក់ ត្រូវបានប្រទះឃើញបិទនៅច្រកអានសេះ នៅក្នុងទឹកដីស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ខណៈតាមព័ត៌មានដែលទទួលបាន តាមបណ្តាច្រកផ្សេងៗក៏មានការបិទដូច្នេះដែរ។
ទាហានឈុតខ្មៅថៃ យករូបទៅបិទនៅច្រកព្រំដែនអានសេះ ជាប់ព្រំដែនខេត្តព្រះវិហារ និងខេត្ដអ៊ូរប៊ុន ប្រទេសថៃ ក្នុងគោលបំណងទប់ស្កាត់មិនឲ្យមនុស្សទាំង៩នាក់នេះ ឆ្លងដែនចូលប្រទេសកម្ពុជានោះឡើយ៕
Loading...