ស្នងការ​ដ្ឋាននគរ​បាល​ភ្នំពេញ ​បក​ស្រាយ​រឿង​ក្រុម​ស៊ីវីល​ចាប់​ដាក់​ខ្នោះ កៀប​ស៊ី​ហើយ​

3584

មួយ​រយៈ​នេះ ​មាន​ក្រុម​ស្លៀកពាក់​ស៊ីវិល​ចាប់​ប្រជាពលរដ្ឋ​ដាក់​ខ្នោះ​នៅ​ផ្លូវ​បឹងកក់​ ហើយ​ធ្វើស៊ី​អស់​រាប់ពាន់​ដុល្លារ ដោយ​បន្លំ​ខ្លួន​ធ្វើ​ជា​សមត្ថកិច្ច​។

ដោយសារ​តែ​មាន​អ្នក​ច្រឡំ​ច្រើន​ពេល​នេះ ​ស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ​ បាន​បកស្រាយ​ថាជនស៊ីវិល​មួយ​ក្រុម​នោះ​ពុំ​មែន​ជា​សមត្ថកិច្ច​ស្នងការរាជធានីភ្នំពេញ​ឡើយ​ ហើយ​ស្នងការ​ដ្ឋាន​នគរ​បាលរាជ​ធានី​ភ្នំពេញ​ នឹង​ធ្វើ​ការ​ស្រាវជ្រាវ​ទប់ស្កាត់​មិន​អោយ​ក្រុម​ជន​ស្លៀក​ស៊ីវិល​ទាំង​នោះ​បង្ក​បញ្ហាទៀត។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បាន​បង្ហោះ​ថា​៖ “សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានករណីជនសុីវិលមួយក្រុមដែលតែងតែចុះចាប់គ្រឿងញៀននៅម្តុំបឹងកក់នោះមិនមែនជាសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវក្នុងដែនដីរាជធានីភ្នំពេញ នឹងធ្វេីការស្រាវជ្រាវ បង្កា ទប់ស្កាត់មិនអោយក្រុមជនស្លៀកសុីវិលទាំងនោះបង្កបញ្ហាទាំងនេះទៀតឡេីយ។ ម្យ៉ាងវិញទៀតកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ តែងតែគោរពបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ថ្នាក់ដឹកនាំ មិនដែលទៅធ្វេីសកម្មភាពអ្វីមួយដែលខុសពីការណែនាំ ឬក៏ភារកិច្ចនោះទេ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វេីការសហការណ៍ជាមួយអជ្ញាធរពាក់ព័ន្ធទាំងអស់ ដេីម្បីចាត់វិធានការណ៍មិនអោយមានករណីនេះកេីតឡេីងទៀតឡេីយ”៕

Loading...