មុន​បុណ្យ​ឯករាជ្យជាតិ​មួយថ្ងៃ ភ្នំពេញ​រៀប​ពិធីអុំទូកសាកល្បងខ្នាតធំ កុំភ្លេច​មក​ទស្សនាឲ្យ​ច្រើនៗ

82

រដ្ឋបាល​រាជធានីភ្នំពេញ​និង​ក្រសួង​អប់រំ យុវជន និងកីឡា បាន​សហការ​គ្នា​ រៀបចំ​ការ​ប្រណាំង​ទូក​សាកល្បង​នៅ​ថ្ងៃ​ទី ០៨ វិច្ឆិកា ឆ្នាំ ២០១៩ ខាង​មុខ ដើម្បី​ចូលរួម​អបអរ​ព្រះរាជពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះព្រះខែ អកអំបុក ដែល​នឹង​ប្រព្រឹត្តទៅនៅថ្ងៃទី ១០ វិច្ឆិកា ខាង​មុខនេះ។

ហេតុ​ដូច្នេះ រដ្ឋបាល​រាជធានីភ្នំពេញ សូមអំពាវនាវ​ដល់​បងប្អូនពលរដ្ឋ​ខ្មែរ​ទាំង​អស់ ចូលរួម​ពិធី​នេះឲ្យ​បាន​ច្រើនកុះករទាំង​អស់គ្នា៕