ចុម មានរឿងអី ! បាន មេក្រុមហ៊ុនធំៗ ស្រុកខ្មែរ ជួបជុំគ្នាក្នុង Rakuten Viber អាស៊ីលើកដំបូង ឡើងកក្រើក

1091

បន្ទាប់ពីឃើញថាមានការរំលោភបំពានផ្នែកទិន្នន័យជាច្រើននៅជុំវិញពិភពលោក ដែលធ្វើឱ្យអ្នកប្រើប្រាស់ ឌីជីថលរាប់ពាន់លាននាក់ងាយរងគ្រោះពីការលួចអត្តសញ្ញាណនិងការគំរាមកំហែងផ្សេងៗ ការធានាសុវត្ថិភាព ផ្នែកទិន្នន័យកំពុងក្លាយជាផ្នែកដ៏សំខាន់មួយនៃការប្រើប្រាស់អ៊ីនធឺណិត។ ក្រុមហ៊ុនជាច្រើននៅលើពិភពលោករងសម្ពាធខ្លាំងជាងពេលណាទាំងអស់ ដើម្បីការពារទិន្នន័យអ្នកប្រើប្រាស់ របស់ពួកគេ។ Viber ដែលជាកម្មវិធីផ្ញើសារដ៏មានប្រជាប្រិយនិងសុវត្ថិភាពមួយនាំមុខគេ នៅលើ ពិភពលោកបាន ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ Rakuten Viber អាស៊ី លើកដំបូង ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃក្រមសីលធម៌ ទិន្នន័យនិងឯកជនភាព។

លោក Saemin Ahn (ដៃគូគ្រប់គ្រង Rakuten Ventures), លោកស្រី បណ្ឌិត Meri Rosich (ប្រធានផ្នែកទិន្នន័យវិទ្យាសាស្រ្តរបស់ក្រុមហ៊ុន Visa), លោក ជី សិលា នាយកប្រតិបិត្តប្រព័ន្ធផ្សព្វផ្សាយឌីជីថល «សប្បាយ» និងលោក Shehan Selvanayagam នាយកគ្រប់គ្រងក្រុមហ៊ុន Loops, Sam YG

ព្រឹត្តិការណ៍នេះប្រមូលផ្តុំបុគ្គលិកViber បុគ្គលសំខាន់ៗ និងបុគ្គលដែលមានឥទ្វិពលនៅលើបណ្តាញសង្គមឱ្យជួបជុំគ្នានៅ Shangri-La’s Rasa Sentosa Resort & Spa ដើម្បីពិភាក្សាអំពីនិន្នាការបច្ចេកវិទ្យានាពេលបច្ចុប្បន្ននៅអាស៊ីនិង សារៈសំខាន់នៃការការពារទិន្នន័យក្នុងការបង្កើត និងថែរក្សាទំនុកចិត្តអាជីវកម្ម។ កិច្ចប្រជុំ Rakuten Viber អាស៊ី លើកទឹកចិត្តអ្នកចូលរួមដែលមានសមាសភាពដូចជាបុគ្គលិកជាន់ខ្ពស់ អ្នកជំនាញ​ ខាងសុវត្ថិភាពតាមអ៊ីនធឺណិត និងអ្នកសម្រេចចិត្តសំខាន់ៗឱ្យចូលរួម ចែករំលែកចំណេះដឹងដែលអាចអនុវត្ត បានជាក់ស្ដែង ដោយជួយក្រុមហ៊ុននិងអ្នកផ្តល់សេវាផ្សេងៗទៀត ឱ្យទទួលបាននូវទស្សនៈថ្មី អំពីឯកជនភាព​ នៃទិន្នន័យនិងផលប៉ះពាល់របស់ទិន្នន័យទៅលើអង្គភាព និងអ្នកប្រើប្រាស់។

Anubhav Nayyar នាយកប្រតិបត្តិជាន់ខ្ពស់ផ្នែក Business Development  នៃ Rakuten Viber

លោក Djamel Agaoua នាយកប្រតិបត្តិ Viber បាននិយាយថា៖ “អាស៊ីគឺជាមមណ្ឌលឌីជីថលមួយដែលរីក ចម្រើនបំផុតនៅលើពិភពលោក ហើយអ្នកប្រើប្រាស់នៅតំបន់នេះគឺស្ថិតក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណិត សកម្មបំផុត។ Viber ប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះអ្នកប្រើប្រាស់និងឯកជនភាពរបស់ពួកគេ។ តាមរយៈ ការផ្តួចផ្តើមជំហានបន្ទាប់ដ៏សំខាន់ក្នុងការការពារទិន្នន័យ យើងមានគោលបំណងលើកទឹកចិត្ត​ក្រុមហ៊ុន ផ្សេងទៀតឱ្យធ្វើដូចគ្នានិងចាត់វិធានការចាំបាច់ដើម្បីការពារអតិថិជន។”
លោកស្រី បណ្ឌិត Meri Rosich មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកទិន្នន័យ​ និងជាប្រធានផ្នែកទិន្នន័យវិទ្យាសាស្រ្តរបស់ ក្រុមហ៊ុន Visa បានចាប់ផ្តើមកិច្ចប្រជុំដោយជជែកថាតើក្រុមហ៊ុនអាចទទួលបានជោគជ័យ ដោយសារទាញយកប្រយោជន៍ពីការប្រើប្រាស់ AI (Artificial Intelligence) ដោយមានក្រមសីលធម៌បានយ៉ាងដូចម្តេច។ បន្ទាប់មកទៀតគាត់ចូលរួមជាមួយ លោក Saemin Ahn ដៃគូគ្រប់គ្រង Rakuten Ventures លោក ជី សិលា នាយកប្រតិបិត្តប្រព័ន្ធផ្សព្វផ្សាយឌីជីថល «សប្បាយ» និងលោក Shehan Selvanayagam នាយកគ្រប់គ្រងក្រុមហ៊ុន Loops សម្រាប់កិច្ចពិភាក្សាជាក្រុមអំពី ថាតើអតិថិជនអាស៊ីឱ្យតម្លៃទៅលើភាពឯកជនរបស់ពួកគេយ៉ាងដូចម្តេច។

លោក Djamel Agaoua នាយកប្រតិបត្តិ Viber

អ្នកជំនាញផ្នែកសុខភាពនិងសម្រស់ មកពីប្រទេសវៀតណាម កញ្ញា Nancy Nhung Bui សហគ្រិនផ្នែកចំណេះដឹងពីជីវិតប្រចាំថ្ងៃ (lifestyle entrepreneur) មកពីប្រទេសមីយ៉ាន់ម៉ា Christina Lim តារាភាពយន្ដស្រីលង្កា Yureni Noshika និង តារាជនជាតិនេប៉ាល់ លោក Priyanka Karki បានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ នៅក្នុងការជជែកឱ្យដឹងថាតើ អ្នកមានឥទ្ធិពលការពារកេរ្តិ៍ឈ្មោះនៅលើបណ្ដាញសង្គមរបស់ខ្លួននៅពេលធ្វើការជាមួយក្រុមហ៊ុនល្បីៗនានា យ៉ាងដូចម្តេច។

Nancy Nhung Bui (អ្នកជំនាញផ្នែកសុខភាពនិងសម្រស់ មកពីប្រទេសវៀតណាម), Christina Lim (សហគ្រិនផ្នែកចំណេះដឹងពីជីវិតប្រចាំថ្ងៃមកពីប្រទេសមីយ៉ាន់ម៉ា), Yureni Noshika (តារាភាពយន្ដស្រីលង្កា) និង Priyanka Karki (តារាជនជាតិនេប៉ាល់)

សព្វថ្ងៃនេះ ការរក្សាឯកជនភាព និងសុវត្ថិភាពមិនបានផ្អែកទៅលើតែកត្តាខាងក្រៅនោះទេ ​ការមានសុវត្ថិភាពក្នុងបណ្ដាញ ឌីជីថលក៏ជាកត្តាចាំបាច់ផងដែរ។ យោងតាមកិច្ចប្រជុំ Rakuten Viber នៅអាស៊ី ក្រុមហ៊ុន Viber នៅតែបន្ត ការសន្យារយៈពេលវែងរបស់ខ្លួនក្នុងការរក្សាសុវត្ថិភាពទិន្នន័យ ហើយកិច្ចប្រជុំលើកនេះក៏ជម្រុញឱ្យក្រុមហ៊ុន ផ្សេងៗទៀតសន្យាដូចគ្នាដែរ។

កិច្ចប្រជុំ Viber អាស៊ីនៅសិង្ហបុរី

អំពី Rakuten Viber
ជាមួយ Rakuten Viber យើងភ្ជាប់មនុស្សទៅគ្រប់ទីកន្លែង មិនថា ពួកគេជាអ្នកណាឬមកពីកន្លែងណានោះទេ។ អ្នកប្រើប្រាស់នៅទូទាំងពិភពលោករបស់យើងបានភ្ជាប់ទៅកាន់មុខងារជាច្រើនរបស់យើង ដូចជាកម្មវិធីជជែកគ្នា ហៅវីដេអូ ផ្ញើសារជាក្រុម រួមទាំងការតាមដាននិងជជែក ជាមួយក្រុមហ៊ុនល្បីៗនិងតារាល្បីៗ របស់ពួកគេ។ យើងធានាថា អ្នកប្រើប្រាស់របស់យើងមានសុវត្ថិភាពនិងសេរីភាព ក្នុងការចែករំលែកអារម្មណ៍របស់ពួកគេ។

Rakuten Viber គឺជាចំណុះរបស់ក្រុមហ៊ុន Rakuten Inc ដែលជាក្រុមហ៊ុននាំមុខគេ លើពិភពលោកផ្នែកពាណិជ្ជកម្ម អេឡិចត្រូនិចនិងសេវាកម្មហិរញ្ញវត្ថុ។ កម្មវិធីនេះ ជាបណ្តាញទំនាក់ទំនងផ្លូវការរបស់ FC Barcelona និងជាដៃគូសហការ ខាងកម្មវិធីផ្ញើសារនិងហៅទូរស័ព្ទជាផ្លូវការរបស់ Golden State Warriors ។

ប្រើ Viber ថ្ងៃនេះ ហើយរីករាយជាមួយបទពិសោធន៍ទំនាក់ទំនងល្អបំផុតនៅទូទាំងពិភពលោក។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់៖ [email protected]

ទំនាក់ទំនង​សារព័ត៌មាន

​ប៊ុន សេង​គង់​
Mekhala Radiant Communications
[email protected]
+855 78 211 257

Loading...