ជប៉ុន ​ជួយ​៣០​លាន​ដុល្លារ​ទៀត ​លើ​គម្រោង​ចម្រោះ​ទឹក​កខ្វក់ ​មុន​បង្ហូរ​ចូល​ទន្លេ​

236

ជប៉ុន ​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​៣០​លាន​ដុល្លារ ​លើ​គម្រោង​អភិវឌ្ឍប្រព័ន្ធ​បង្ហូរ​ទឹក​កខ្វក់​ក្នុង​ រាជ​ធានីភ្នំពេញ។

ជំនួយ​នេះ​នឹង​​ប្រើ​លើ​គម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ មានទិស​ដៅចម្រោះទឹកកខ្វក់មុនពេលបង្ហូរចូលទន្លេ តាមរយៈ​ការសាងសង់រោងចក្រ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​មួយ​កន្លែងនៅបឹងជើងឯក ក្នុងសង្កាត់ជើងឯក ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ និង​បំពង់​បង្ហូរទឹក​កខ្វក់​ដែល​មានប្រវែង ២ ០០០ ម៉ែត្រ មុខកាត់ ៥០០ ម.ម ភ្ជាប់ពីស្ថានីយ៍បូមទឹក​កខ្វក់បឹងត្របែក។

ប្រភព​បន្តថា​រោងចក្រប្រព្រឹត្តកម្មនេះ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ការសាងសង់នឹងត្រូវចាប់ផ្តើមនៅចុងឆ្នាំ២០២០ ដែលមានរយៈពេល ប្រមាណ ៣២ខែ។ បន្ថែមពីលើការសាងសង់ គម្រោងក៏នឹងផ្តល់ជំនួយបច្ចេកទេសសម្រាប់ ពង្រឹងសមត្ថភាពមន្ត្រីលើប្រតិបត្តិការនិងថែទាំរោងចក្រ ព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុ​ផងដែរ។

Loading...