ចុម ២០ ឆ្នាំបាត់ ! មន្ទីរព្យាបាលធ្មេញបស្ចិម ឈរជើងនៅភ្នំពេញ ល្បីពូកែ និង គ្រឿងទំនើបៗ នឹងត្រៀមអបអរខួបខ្លួនផងដែរ

168

មន្ទីរព្យាបាលធ្មេញបស្ចិម បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងប្រារព្ធខួប២០ឆ្នាំរបស់ខ្លួន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ។ ក្នុងរយៈពេលជាង ២ទសវត្សរ៍ នៃប្រតិបត្តិការរបស់ខ្លួន មន្ទីរព្យាបាលធ្មេញបស្ចិមបានផ្លាស់ប្តូរពីកន្លែងព្យាបាលធ្មេញតូច ទៅក្លាយជាមន្ទីរព្យាបាលមាត់ធ្មេញឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ជាមួយទីតាំងប្រតិបត្តិការជាច្រើន ដោយបន្ទប់ព្យាបាលបំពាក់ដោយឧបករណ៍ទំនើប និងបច្ចេកវិទ្យាខ្ពស់ ព្រមជាមួយអ្នកជំនាញឯកទេសមាត់ធ្មេញដែលមានសមត្ថភាពច្បាស់​លាស់​ជាច្រើនរូបទាំងខ្មែរនិងបរទេស។

ក្នុងរយៈពេលប្រតិបត្តិ២០ឆ្នាំកន្លងមកនេះ មន្ទីរព្យាបាលធ្មេញបស្ចិម បានបម្រើអតិថិជនជាង២០ម៉ឺននាក់ ដែលក្នុងនោះ ១៥ភាគរយ ជាជនជាតិបរទេសនិងជាអ្នកទេសចរផ្នែកទន្តសាស្រ្ត។ អ្វីដែលកាន់តែមោទនៈបំផុត គឺនៅឆ្នាំ២០១១ បស្ចិមបានក្លាយជាមន្ទីរព្យាបាលធ្មេញរបស់កម្ពុជា ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីគុណភាពស្តង់ដារ ISO 9001-2008 ពីចក្រភពអង់គ្លេស ដែលនេះមានន័យថា សេវាកម្មដែលផ្តល់ជូននៅតាមសាខាទាំងអស់នៃមន្ទីរព្យាបាលធ្មេញបស្ចិម មានគុណភាព និងសុវត្ថិភាពខ្ពស់បំផុត ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិក្នុងវិស័យទន្តសាស្រ្តនិងសេវាសុខភាពមាត់ធ្មេញដែលពាក់ព័ន្ធដទៃទៀត។

លោក ទន្តបណ្ឌិត ឡេង តុង សហស្ថាបនិកនៃមន្ទីរព្យាបាលធ្មេញបស្ចិម បានមានប្រសាសន៍៖ “មន្ទីរព្យាបាលធ្មេញបស្ចិម ទទួលបានជោគជ័យដូចសព្វថ្ងៃ​នេះ គឺដោយសារតែការបន្តគាំទ្រពីអតិថិជនរបស់យើង។ យើងជឿជាក់ថា ដើម្បីជាការថ្លែងអរគុណដល់អតិថិជន គ្មានអ្វីប្រសើរជាងការប្តេជ្ញាចិត្តបន្តផ្ដល់ជូននូវសេវាកម្មដែលមានគុណភាពខ្ពស់ដែលអតិថិជនចង់បាននោះទេ។ យើងប្ដេជ្ញា​​ចិត្ដបម្រើអតិថិជនរបស់យើង ដោយអនុវត្តតាមពាក្យស្លោករបស់យើងគឺ “បង្កើនស្នាមញញឹមរបស់អ្នក ជាមួយបច្ចេកវិទ្យាទំនើបបំផុត។ មនុស្សគ្រប់រូប ពិតជាអាចញញឹមប្រកបដោយទំនុកចិត្ត ហើយបស្ចិមកំពុងតែប្ដេជ្ញាជួយអតិថិជនរបស់យើងសម្រេចគោលដៅនោះដែរ។”

លោក ទន្តបណ្ឌិត ឡេង តុង បានបន្តទៀតថា៖ “ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បស្ចិមបានវិនិយោគលើអ្នកជំនាញផ្នែកទន្តសាស្ដ្ររបស់ខ្លួន ដោយលើកទឹកចិត្តឱ្យពួកគាត់បន្តចូលរួមក្នុងការអប់រំ បណ្តុះបណ្តាល ព្រមទាំងកម្មវិធីសិក្សាពេញមួយជីវិត។​ ដោយផ្តោតសំខាន់លើការយកចិត្តទុកដាក់ចំពោះអតិថិជនជាកត្តាអាទិភាព បស្ចិមបានប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពនិងសុវត្ថិភាពជូនអតិថិជន។ ដូចនេះហើយ ទើបបស្ចិម ត្រូវប្រើប្រាស់សម្ភារព្យាបាលមាត់ធ្មេញ និងបច្ចេកវិទ្យាខ្ពស់នៅគ្រប់សាខាទាំងអស់របស់យើង”។ ជាក់ស្តែង បស្ចិមបានបំពាក់ ម៉ាស៊ីនថត Vatech Green CT 2 X-Ray ដែលជាបច្ចេកវិទ្យាដ៏ទំនើបបំផុត ដែលផ្តល់រូបភាពវិនិច្ឆ័យដែលមានគុណភាពខ្ពស់ ជាមួយកាំរស្មីតិចបំផុត។ ម៉ាស៊ីនថតអ៊ិចរ៉េដ៏ទំនើបចុងក្រោយនេះ ក៏ជួយពន្លឿនការងារផងដែរ ដោយសារតែវាប្រើពេលវេលាខ្លីជាងមុនក្នុងការថតរូបភាព។ ដោយសារបច្ចេកវិទ្យានេះមានតែមួយគត់នៅកម្ពុជា យើងពិតជាមានមោទនភាពយ៉ាងខ្លាំង។”

មន្ទីរព្យាបាលធ្មេញបស្ចិម បានបន្តរក្សាភាពឈានមុខគេក្នុងវិស័យទន្តសាស្ដ្រ តាមរយៈការប្តេជ្ញាចិត្តលើការរួមបញ្ចូលគ្នានូវការច្នៃប្រឌិតបែបទំនើប ដើម្បីផ្តល់ជូននូវគ្រប់សេវាកម្មមាត់ធ្មេញនានាដល់អតិថិជន ទាំងការព្យាបាលធ្មេញ ការដាក់ធ្មេញ ការដាំបង្គោលធ្មេញក្នុងឆ្អឹង ការកែសម្រស់ផ្នែកទន្តសាស្រ្ត និងការពត់ធ្មេញជាដើម។ រាល់ការផ្តល់សេវាព្យាបាលធ្មេញទាំងអស់នៅមន្ទីរព្យាបាលធ្មេញបស្ចិម សុទ្ធតែប្រើប្រាស់ឧបករណ៍ទំនើប​ ការធ្វើរោគវិនិច្ឆ័យតាមរូបភាពច្បាស់លាស់ និងមានឡាបូផលិតគ្រាប់ធ្មេញខ្លួនផ្ទាល់ ដែលអាចឱ្យអតិថិជនទទួលការផ្តល់សេវាក្នុងស្តង់ដារតែមួយនៅគ្រប់សាខា។

រាល់សម្ភារនិងឧបករណ៍ទន្តសាស្រ្ត សុទ្ធតែត្រូវបាននាំចូលនិងជ្រើសរើសយ៉ាងម៉ត់ចត់បំផុត ដើម្បីធានាថា​មានគុណភាពខ្ពស់បំផុត។ ជាក់ស្តែង បស្ចិមបានជ្រើសរើសប្រព័ន្ធសម្រាប់ការដាំបង្គោលធ្មេញក្នុងឆ្អឹងតែពីរប៉ុណ្ណោះ គឺប្រព័ន្ធ Straumann ដែលជាប្រព័ន្ធត្រូវបានគេទទួលស្គាល់លំដាប់លេខមួយក្នុងពិភពលោក ដែលជាផលិតផលរបស់ប្រទេសស្វីស និងប្រព័ន្ធ OSSTEM លេខមួយនៅតំបន់អាស៊ី ដែលជាផលិតផលរបស់កូរ៉េខាងត្បូង។ បន្ថែមពីនេះ បស្ចិមក៏បានប្រើប្រាស់បច្ចេកវិទ្យាអាម៉េរិកឈ្មោះ Invisalign ដែលជាបច្ចេកទេសពត់ធ្មេញដោយប្រើឧបករណ៍ជ័រនិងបច្ចេកវិទ្យាទំនើបឌីជីល ដែលជាជម្រើសល្អបំផុតមួយក្នុងការធ្វើឱ្យធ្មេញលោកអ្នកត្រង់ជួរល្អ។ ក្រៅពីនេះ យើងក៏ផ្ដល់ជម្រើសមួយចំនួនទៀតសម្រាប់ការពត់ធ្មេញ ជាមួយទន្តបណ្ឌិតឯកទេស ដោយប្រើប្រាស់ប្រព័ន្ធពត់ធ្មេញ Ormco ផលិតផលក្រុមហ៊ុន Damon របស់អាម៉េរិក, Bio​​Quick (Forestadent) របស់អាឡឺម៉ង់ជាដើម។ ប្រព័ន្ធទាំងនេះ ជា​ឧបករណ៍ពត់ធ្មេញ ដែលមានប្រសិទ្ធភាពខ្ពស់ ដោយមានភាពរហ័ស ងាយស្រួល និងបត់បែនបាន ស្របពេល​​ដែលការពត់តម្រង់ធ្មេញនេះ កំពុងក្លាយជាជម្រើសដ៏ពេញនិយមបំផុតរបស់ប្រជាជនកម្ពុជា ពិសេសយុវវ័យ។ ជាមួយភាពទំនើបនិងសមត្ថភាពរបស់ទន្តបណ្ឌិតជំនាញនេះហើយ ដែលធ្វើឱ្យបស្ចិមក្លាយជាមន្ទីរព្យាបាលធ្មេញឈាន​មុខគេបំផុតក្នុងការផ្តល់សេវាកម្មពត់ធ្មេញនៅកម្ពុជា។

អំពី មន្ទីរព្យាបាលធ្មេញបស្ចិម

សូមបញ្ជាក់ថា មន្ទីរព្យាបាលធ្មេញបស្ចិម គឺជាស្ថាប័នដែលផ្ដល់សេវាកម្មទន្តសាស្ដ្រឈានមុខគេមួយនៅកម្ពុជា ដែលទទួលស្គាល់ដោយមនុស្សជាច្រើន ជាមួយសេវាកម្មដ៏ល្អ គុណភាពខ្ពស់ និងតម្លៃសមរម្យបំផុត។ បស្ចិម ប្ដេជ្ញាចិត្តក្នុងការជួយអតិថិជនរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាមាត់ធ្មេញរបស់ពួកគេ តាមរយៈការផ្ដល់នូវសេវាកម្មព្យាបាលដែលមានគុណភាពខ្ពស់។

ចាប់ផ្តើមពីទីតាំងដែលមានលក្ខណៈតូចចង្អៀត កាលពីឆ្នាំ១៩៩៩ ហើយក្រោយកិច្ចសហការជាមួយស្ថាប័នជប៉ុន Aishikai Shimazu បស្ចិមបានអភិវឌ្ឍទៅជាមន្ទីរព្យាបាលធ្មេញដ៏ធំទំនើបមួយក្នុងប្រទេសនិងតំបន់ដែលផ្តល់ជូននូវដំណោះស្រាយប្រកបដោយភាពជំនឿជាក់រហូតដល់សព្វថ្ងៃ។ មន្ទីរព្យាបាលធ្មេញបស្ចិម មានទន្តបណ្ឌិតកម្ពុជានិងបរទេសដែលមានបទពិសោធន៍ខ្ពស់ ដែលមានសញ្ញាបត្រទន្តបណ្ឌិត និងឯកទេសត្រឹមត្រូវ ពីសាកលវិទ្យាល័យដែលមានកិត្យានុភាពទាំងក្នុងប្រទេសនិងក្រៅប្រទេស។ ជាមួយចំនួនកៅអីព្យាបាលរហូតដល់ ៥០កៅអី បស្ចិមមានទីតាំងធំៗចំនួន៣ នៅរាជធានីភ្នំពេញ និងមួយទៀត នៅខេត្តសៀមរាប រួមជាមួយទីតាំងជាច្រើនទៀតដែលនឹងបើកនៅពេលខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.pachemdental.com/about-us​
សម្រាប់ការណាត់ជួបៈ 017 300 300 / 070​ 300​ 800
អ៊ីម៉ែលៈ [email protected]

Loading...