លោក William ​ចង់​បង្កើត​ពាន​បាល់​ទាត់​តែ​២​ថ្ងៃ ប្រាក់​រង្វាន់​៦០​លាន​ស្មើ​លីគ​កម្ពុជា​

238

ឯកឧត្តម ​សុខសុវណ្ណ វឌ្ឍនាសាប៊ុង (វិល្លាម)​ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ចង់​បង្កើត​ពាន​រង្វាន់​បាល់ទាត់​មួយ ដែល​ប្រើ​ពេល​លេង​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ​ហើយ​មាន​ប្រាក់​រង្វាន់​៦០​លាន​រៀល​ស្មើ​លីគ​កម្ពុជា។

 

លោក William ​បាន​បញ្ជាក់​ថា​ប្រាក់​រង្វាន់​លីគ​កម្ពុជា​គឺ​តិច​មែនទែន ​តិច​ជាង​ប្រាក់​រង្វាន់​ផឹក​ភេសជ្ជៈ​ត្រូវ​រង្វាន់​ទៅ​ទៀត។ ​ដូច្នេះ​ហើយ ទើប​លោក​ចង់​បង្កើត​ពាន​រង្វាន់ William Cup មួយ ដោយ​លេង​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ដាក់​ប្រាក់​រង្វាន់​៦០​លាន​រៀល​តែ​ម្ដង ​មិន​យូរ​ដល់​៦​ខែ​ដូច​លីគ​កំពូល​កម្ពុជា​ឡើយ។

បើ​តាម​ការលើកឡើង​របស់​ឯកឧត្តមតាមរយៈបណ្ដាញសង្គម​នៅយប់ថ្ងៃទី​ ២៧ ខែ​តុលា​ឆ្នាំ២០១៩​នេះ ​ ប្រាក់រង្វាន់​នៅថៃ​ បាន ៣៣០,០០០ដុល្លារ ​នៅវៀតណាមបាន ១​៣០,០០០ដុល្លារ
នៅ​ឡាវ ​បាន ​៣៥,០០០ដុល្លារ៕

Loading...