ក្ដៅ​ៗ ​មាន​ករណី​លិច​សាឡាង​មួយ​គ្រឿង​នៅ​ក្រចេះ​ព្រឹក​នេះ​

10387

 

ដំណឹង​បឋម​៖​ នា​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​នេះ ​មាន​ហេតុការណ៏​គ្រោះថ្នាក់​លិច​សាឡាង​មួយ​គ្រឿង​ នៅ​ចំណុច ​កំពង់​ដរ​ចម្លងពង្រ ស្ថិត​ក្នុង​ស្រុក​ឆ្លូង ​ខេត្ត​ក្រចេះ។

ប្រភពពីសមត្ថកិច្ចស្រុកឆ្លូង ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៧ និង ២០ នាទី មានករណីទូកដរក្រឡាប់ (ឆ្លងពីពង្រទៅ កោះតាស៊ុយ) (ម្ចាស់ឈ្មោះ សុះ សប់ព្រី) ។ ករណីនេះបណ្តាលមកពីរថយន្តម៉ាក HINO ចំនួន២គ្រឿង (ម្ចាស់រថយន្តឈ្មោះ សេង គឹមចាំង) ដឹកដីពេញឡាន ឆ្លងពីពង្រ ទៅកោះតាស៊ុយ ក៏រអិលកង់មកខាងឆ្វេងទាំងពីបណ្តាលអោយក្រឡាប់តែម្តង រួមជាមួយម៉ូតូ១គ្រឿងម៉ាកវេវអាលហ្វា(ជារបស់អ្នកបើកទូកដរ) ករណីនេះមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ។

SHARE