ឱកាស​ការងារ​លើ​យន្តហោះ ត្រឹម​សញ្ញាប័ត្រ​បាក់​ឌុប អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង

50388

មនុស្ស​ជា​ច្រើន តែង​ស្រមៃ​ធ្វើ​ការ​លើ​យន្តហោះ ព្រោះ​មាន​ភាព​ថ្លៃ​ថ្នូរ អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន។ ឥឡូវ​នេះ ក្រុមហ៊ុន Cambodia Angkor Air បាន​ប្រកាស​ជ្រើស​រើស​បេក្ខជន​ជា​ច្រើន​ទៅ​បង្រៀន ដើម្បី​ក្លាយ​ជា​​អ្នក​បម្រើការ​លើ​យន្តហោះ ដោយ​មាន​លក្ខខណ្ឌ​មួយ​ចំនួន។

 

ចំពោះ​លក្ខខណ្ឌ​មាន​ដូច​ជា៖

  • អាយុ​ចាប់​ពី ១៨ ទៅ ៣០​ឆ្នាំ សម្រាប់​បុរស និង ១៨ ទៅ ២៨​ឆ្នាំ​សម្រាប់​នារី
  • មាន​កម្ពស់ ចាប់​ពី ១,៦៥ ទៅ ១,៨២​ម៉ែត្រ សម្រាប់​បុរស និង ១,៥៨ ទៅ ១,៧៥ម៉ែត្រ សម្រាប់​នារី
  • មាន​កម្រិត​វប្បធម៌ ទាប​បំផុត ជាប់​បាក់​ឌុប (អាទិភាព​សម្រាប់​អ្នក​មាន​សញ្ញាបត្រ​ខ្ពស់​ជាង និង​ចេះ​ភាសា​ទី២ ដូច​ជា​ចិន កូរ៉េ ជប៉ុន រុស្ស៊ី និង​ភាសា​ផ្សេង​ទៀត)។
  • ភាសា​ត្រូវ​ការ​ចាំ​បាច់៖ អង់គ្លេស ដោយ​មាន​ពិន្ទុ ((350 points TOEIC or IELTS 3.0; TOEFL IBT 35; TOEFL PAPER 400; TOEFL CBT 100 or equivalent degree) ហើយ​អាច​និយាយ​ស្ទាត់​ជំនាញ។
  • សុខភាព៖ ត្រូវ​តាម​ស្តង់ដារ​អ្នក​បម្រើការ​លើ​យន្តហោះ ដោយ​គ្មាន​ពាក់​វ៉ែនតា ឬ​ឡេន​ជំនួយ​ភ្នែក
  • មិន​ធ្លាប់​មាន​ទោស​ឧក្រិដ្ឋ
  • មាន​អាកប្បកិរិយា និង​រូប​សម្បត្តិ​​សមរម្យ តាម​ការ​ចង់​បាន

ដើម្បី​ដាក់​ CV សូម​ចូល​ទៅ​កាន់ Cambodia Angkor Air

 

អត្ថបទ៖ ចាន់ តារារស្មី